ពិធីប្រសិទ្ធនាមជាផ្លូវការ «មហាវិថីស៊ីជីនពីង» ធ្វើនៅថ្ងៃទី១៩កក្កដា (Video Inside)

https://youtu.be/iEAlEfWyMxI

ផ្លូវខ្សែក្រវាត់ក្រុងទី៣ ដែលបានដាក់ឈ្មោះ លោកប្រធានាធិបតីចិន គ្រោងនឹងរៀបចំពិធីប្រសិទ្ធនាមជាផ្លូវការរបស់ខ្លួន នៅក្នុងពិធីមួយដែលនឹងត្រៀមធ្វើនៅថ្ងៃទី១៩កក្កដាសប្តាហ៍ក្រោយ។

នៅថ្ងៃទី១១ ខែកក្កដានេះ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន គឺលោក វ៉ាង វិនបិន និងរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន បានចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ «មហាវិថីស៊ីជីនពីង» នោះ ដែលជាជំនួយហិរញ្ញប្បទាន ២៧៣លានដុល្លារ ពីរដ្ឋាភិបាលចិន។

«មហាវិថីស៊ីជីនពីង» ដែលមានប្រវែងជិត ៥៣គីឡូម៉ែត្រ លាតសន្ធឹងឆ្លងកាត់តំបន់ នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានបើកការដ្ឋានសាងសង់ក្នុងខែមករា ឆ្នាំ២០១៩។ ការសាងសង់មានរយៈពេល ៤ឆ្នាំ។ «មហាវិថីស៊ីជីនពីង» នេះ ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៣ សីហា ឆ្នាំ២០២៣។

«មហាវិថីស៊ីជីនពីង» នៃផ្លូវខ្សែក្រវាត់ក្រុងទី៣នេះ បានសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន ៤កន្លែង, សង់ស្ពានឆ្លងកាត់ទន្លេចំនួន ២កន្លែង និងសាងសង់ស្ពានប្រវែងមធ្យម និងខ្លីចំនួន ៦កន្លែង និងលូគ្រប់ប្រភេទ ១១៣កន្លែង។

ads banner