យូអិន៖ របបយោធាមីយ៉ាន់ម៉ា កំពុងព្យាយាមបំផ្លាញប្រទេសខ្លួនឯង

ណៃពិដោ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា របបយោធាមីយ៉ាន់ម៉ាទំនងជាកំពុងព្យាយាមបំផ្លាញប្រទេស ដែលខ្លួនមិនអាចគ្រប់គ្រងបាន។

អ្នករាយការណ៍សិទ្ធិមនុស្សមីយ៉ាន់ម៉ារបស់អង្គការសហប្រជាជាតិ លោក Tom Andrews បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា របបយោធាមីយ៉ាន់ម៉ាហាក់ដូចជាកំពុងព្យាយាមបំផ្លាញប្រទេសដែលខ្លួនមិនអាចគ្រប់គ្រងបាន តាមរយៈការវាយប្រហារទៅលើជនស៊ីវិលស្លូតត្រង់ មានដូចជាការវាយលុកទៅលើសាលារៀន មន្ទីរពេទ្យ និងវត្តអារាម ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ លោកបន្ថែមថា ការវាយប្រហារទាំងនោះ គឺពិតជាមានទំហំធំធេងខ្លាំងណាស់។

កាសែតរ៉យទ័របានរាយការណ៍ថា លោក Tom Andrews កាលពីពេលថ្មីៗនេះ ក៏បានអះអាងដែរថា នៅពេលមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីរារាំងរបបសឹកមីយ៉ាន់ម៉ាពីការទិញសម្ភារៈយោធានោះ គេសង្កេតឃើញថា នៅតែមានការនាំចូលអាវុធក្នុងតម្លៃ ២៥៣លានដុល្លារសម្រាប់រយៈពេល ១២ខែ គិតមកទល់នឹងខែមីនា ឆ្នាំ២០២៤។

ទោះបីជាយ៉ាងណា ធនាគារកណ្តាលមីយ៉ាន់ម៉ាបានចេញមុខជំទាស់យ៉ាងខ្លាំងចំពោះរបាយការណ៍របស់លោក Andrews និងបានអះអាងថា របាយការណ៍នេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជនស៊ីវិលមីយ៉ាន់ម៉ា ព្រមទាំងទំនាក់ទំនងមីយ៉ាន់ម៉ា និងប្រទេសដទៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner