ឥណ្ឌា និងរុស្ស៊ីដាក់គោលដៅជំរុញពាណិជ្ជកម្មដល់ ១០០ពាន់លានដុល្លារ នៅឆ្នាំ ២០៣០

មូស្គូ: ឥណ្ឌា និង រុស្ស៊ី បាន ព្រមព្រៀង គ្នា លើក កម្ពស់ពាណិជ្ជកម្មទ្វេភាគី កើនដល់ជាង ១០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០។

ការព្រមព្រៀងនេះបានកើតចេញពីកិច្ចប្រជុំកំពូលទ្វេភាគីប្រចាំឆ្នាំលើកទី ២២ នៅទីក្រុងមូស្គូ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំងពីរ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងឯកសិទ្ធិ។

គោលដៅបង្កើនពាណិជ្ជកម្មដល់ ១០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០ រវាងរុស្ស៊ី និងឥណ្ឌា នឹងផ្តោតលើការវិនិយោគ, ការប្រើប្រាស់រូបិយប័ណ្ណ ជាតិសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ មានដូចជាថាមពល កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ភាគីទាំងពីរបានឯកភាពលើកកម្ពស់លើវិស័យសំខាន់ៗចំនួន៩ នៃកិច្ចសហប្រតិបត្តិការដែលលាតសន្ធឹងលើពាណិជ្ជកម្ម, ការទូទាត់ពាណិជ្ជកម្មដោយប្រើរូបិយប័ណ្ណជាតិ, បង្កើនការដឹកទំនិញតាមរយៈផ្លូវថ្មី មានដូចជាច្រករបៀងដឹកជញ្ជូនខាងជើង-ខាងត្បូង, ការបង្កើនទំហំពាណិជ្ជកម្មកសិផល, ម្ហូបអាហារ និងជី។

លើសពីនេះ មេដឹកនាំទាំងពីរនៅបានព្រមព្រៀងគ្នា ដើម្បីលុបបំបាត់របាំងពាណិជ្ជកម្មមិនមែនពន្ធដែលទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងរុស្ស៊ី ក៏ដូចជាការសន្ទនាក្នុងវិស័យសេរីភាវូបនីយកម្ម និងពាណិជ្ជកម្មទ្វេភាគី រួមទាំងលទ្ធភាពនៃការលុបបំបាត់តំបន់ពាណិជ្ជកម្មសេរី EAEU-ឥណ្ឌា៕ ប្រភព: The economy times ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner