ឡាន BMW រាប់ម៉ឺនគ្រឿងប្រឈមផ្ទុះពោងសុវត្ថិភាព

បរទេស៖ រថយន្តរបស់ក្រុមហ៊ុនអាល្លឺម៉ង់ BMW និង ក្រុមហ៊ុនអាមេរិក-អ៊ីតាលី-បារាំង Stellantis សរុបចំនួន៧២៥០០០គ្រឿង មានពោងសុវត្ថិភាពដែលអាចបណ្តាលឲ្យផ្ទុះ។ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនទាំងពីរកំពុងប្រមូលរថយន្តទាំងនេះមកជួសជុលយ៉ាងបន្ទាន់។ នេះបើតាមទីភ្នាក់ងាររដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក ហៅកាត់ NHTSA កាលពីថ្ងៃពុធ។

សេចក្តីជូនដំណឹងរបស់ NHTSA បានឲ្យដឹងថា ក្នុងចំណោមឡានជាង៧២ម៉ឹនគ្រឿង មានឡានរបស់ក្រុមហ៊ុន BMW ចំនួនជាង៣៩ម៉ឺនគ្រឿង ដែលផលិតនៅឆ្នាំ២០០៦ និង ២០១១។ ពោងសុវត្ថិភាព យីហោ Takata របស់ឡានទាំងនេះងាយនឹងផ្ទុះ និងអាចមកជាមួយនូវបំណែកដែកមុតស្រួច ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ។

រីឯ ឡានក្រុមហ៊ុន Stellantis ចំនួន៣៣ម៉ឺនគ្រឿង មានបញ្ហាឧបករណ៍ចាប់សញ្ញាប្តូរខ្សែក្រវាត់ ដែលភ្ជាប់មិនបានត្រឹមត្រូវ ធ្វើឲ្យពោងសុវត្ថិភាពកៅអីខាងមុខដំណើរការមិនល្អ។ រថយន្តទាំងនោះមានម៉ូដែល Alfa Romeo និង Jeep ជាដើម ដែលផលិតនៅចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤។

បើតាម FCA ក្រុមហ៊ុនទាំងពីរនឹងជួលជុលរថយន្តមានបញ្ហាដោយមិនគិតថ្លៃ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner