ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា ជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងគ្រូបង្វឹកទូក របស់ទីបញ្ជាការដ្ឋានកងទ័ពជើងទឹក ដែលឈ្នះមេដាយពីការប្រកួតនៅអន្តរជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ទទួលបន្ទុកផ្នែកកីឡាកងទ័ពជើងទឹក បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករកីឡាការិនីសមាគមកីឡាប្រណាំងទូកកងទ័ពជើងទឹក ដែលដណ្តើមបាន មេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកម្រិតអន្តរជាតិ នាព្រឹកថ្ងៃទី១២ ខែ កក្តដា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹក។
ឯកឧត្តម ឧត្តមនាវីទោ ចាយ ស៊ីជឿន បានមានប្រសាសន៍ឱ្យដឹងថា កីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយមាស ប្រាក់ និង សំរឺទ្ធ ពីការប្រកួតអន្តរជាតិ ជូនបញ្ជាការដ្ឋានកងទ័ពជើងទឹក មានចំនួន ១៥រូប ក្នុងនោះមានការប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ី ដណ្តើមបានមេដាយមាស ១គ្រឿង និងសំរឹទ្ធ២គ្រឿង .ការប្រកួតទូករ៉ូអុីងជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសវៀតណាម និងការប្រកួតទូកកានូជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសវៀតណាម ដែលទាំង៣ព្រឹត្តិការណ៍អន្តរជាតិខាងលើនេះ ដណ្តើមបានមេដាយ សរុប៧គ្រឿង មាស១គ្រឿង និង សំរឹទ្ធ៦គ្រឿង។ ឯកឧត្តម ឧត្តមនាវីទោ ចាយ ស៊ីជឿន បានគូសបញ្ជាក់ទៀតថា សមិទ្ធផល ដែលកីឡាករកីឡាការិនី សមាគមកីឡាប្រណាំងទូកកងទ័ពជើងទឹក ទទួលបានជាបន្តបន្ទាប់នេះ គឺ ដោយសារ មានការយកចិត្តទុកដាក់ខ្ពស់ទំនុកបំរ៉ុង និងលើកទឹកចិត្ត ពីឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក ឯកឧត្តម ទៀ សុខា និង លោកជំទាវ ទៀ លក្ខិណា ។
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍ថា ឯកឧត្តម ក្នុងនាមជាអ្នកទទួលបន្ទុកផ្នែកកីឡាកងទ័ពជើងទឹក សូមកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនីយើង ដែលដណ្តើមបានមេដាយជូនអង្គរភាព។ ឯកឧត្តម បានលើកទឹកឱ្យកីឡាករកីឡាការិនីខិតខំហ្វឹកហាត់បន្ថែមបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីដណ្តើមយកជ័យជម្នះជូនអង្គភាពទាំងប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ជាមួយគ្នានោះ ត្រូវមានគោលដៅអភិវឌ្ឍន៍ខ្លួនឈានទៅជាប់ជាជម្រើសជាតិតំណាងឱ្យទ័ពជើងទឹកចូលរួមប្រកួតលើឆាកអន្តរជាតិ ដើម្បីនាំយកកិត្តិយស មកជូនអង្គភាព និងជូនជាតិ។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម បានណែនាំដល់កីឡាករកីឡាការិនី ត្រូវមានឆន្ទៈ និងដាក់គោលដៅឱ្យបានច្បាស់លាស់ និងសម្លឹងឱ្យបានឆ្ងាយ នោះអ្វីដែលយើងខិតខំនិងសម្រេចបានជោគជ័យក្លាយជាកីឡាករល្បី តាមរយៈការប្រើប្រាស់សមត្ថភាពដណ្តើមមេដាយពីការប្រកួតកម្រិតអន្តរជាតិ។ ដើម្បីឱ្យកីឡាកកីឡាការិនី មានកាយសម្បទាមាំមួន និងមានកន្លែងហ្វឹកហាត់ត្រឹមត្រូវ ក្រៅពីការហ្វឹកហាត់ដោយផ្ទាល់នៅក្នុងទឹក ឯកឧត្តម គ្រោងនឹងបង្កើត អាគារកីឡាមួយនៅពេលខាងមុខ ដោយកំពុងតែកៀគរសប្បុរសជនឱ្យជួយឧបត្ថម្ភគាំទ្រ ក្នុងនោះមានទាំងអាគារ គាំទ្រឧបត្ថម្ភការហ្វឹកហាត់ និងដំណើរចេញទៅប្រកួតរបស់អត្តពលិកកីឡាទ័ពជើងទឹកផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម ជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធទូកកានូ និងរ៉ូអុីងកម្ពុជា ដែលបានផ្តល់ឱកាសឱ្យកីឡាករកីឡាការិនីទ័ពជើងទឹកបានចូលរួមការធ្វើតេសជាប់ជាជម្រើសជាតិ និងបានចូលរួមក្នុងការប្រកួតអន្តរជាតិ នាំយកមេដាយជូនសហព័ន្ធ និងអង្គភាព ដែលជួយឱ្យអង្គភាពទ័ពជើងទឹកទទួលបាននូវការកោតសសើរផងដែរ។ជាមួយគ្នានោះ ឯកឧត្តម ក៏បានឧបត្ថម្ភលើកទឹកចិត្តកីឡាករកីឡាការិនី១៥នាក់ ក្នុងម្នាក់ៗ២០ម៉ឺនរៀល គ្រូចំនួន៤០ម៉ឺនរៀលផងដែរ៕ រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner