កម្ពុជា និងរុស្ស៊ី បញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្ត ដើម្បីលើកស្ទួយ​ឧត្តមានុភាពនៃទំនាក់ទំនងសេដ្ឋកិច្ច

(ភ្នំពេញ)៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។

ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃភាពជាដៃគូមិត្តភាពរវាងកម្ពុជា និងរុស្ស៊ី ឯកឧត្តម រដ្ឋលេខាធិការ និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា អំពី សក្តា នុពល សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ទាំង ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ជាថ្មី នូវការបេ្តជ្ញាចិត្ត ដើម្បីលើកស្ទួយឧត្តមានុភាពនៃទំនាក់ទំនងសេដ្ឋកិច្ច តាម​រយៈ​យន្តការគន្លឹះផ្សេងៗ រាប់បញ្ចូលទាំងកិច្ចប្រជុំគណៈ​កម្មការអន្តរ​រដ្ឋាភិ​បាល ។

កិច្ចការតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្តីបារម្ភរួម ក៏ត្រូវបានលើកយក​មក​​ពិភាក្សាផងដែរ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner