អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននាំទៀនវស្សាប្រគេនដល់វត្តចំនួនពីរ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានក្រុមការងារ​របស់​រាជរដ្ឋាភិបាលចុះមូលដ្ឋាននិងជា​ប្រធាន​ក្រុមការងាររបស់​រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្ត​កំពង់ធំ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បាន​យកទៀន​វស្សាទៅប្រគេនព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សា​នៅវត្តចំនួនពីរគឺ វត្តស្រែវាលខាងកើត និងវត្តស្រែវាលខាងលិច ។

ក្នុងឱកាសនេះលោក គង់ ឈុំ ក្រុមប្រឹក្សាឃុំដងកាំបិត បាន​អរគុណឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែបានជួយ​ដោះស្រាយ​នូវរាល់ការលំបាកខ្វះខាត របស់ក្រុមគ្រួសារ​អតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត ចូលរួម​កសាង​សមិទ្ធ​ផលនានា ការផ្គត់ផ្គង់ចង្ហាន់នៅវត្ត​ស្រែវាលខាងកើតរហូតមក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរអាជ្ញាធរដែនដី ព្រះតេជគុណ ជុំ ម៉ុត ព្រះចៅអធិការវត្តស្រែវាលខាងកើត និងព្រះ​ចៅអធិការវត្តស្រែវាលខាងលិច ដែលព្រះអង្គបានខិ​ត​ខំដឹកនាំការកសាងសមិទ្ធផលនានា ដែល​កើតឡើងដោយសារ​ប្រទេស​មានសុខសន្តិភាព​ និងមានការឯកភាពជាតិក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា ។

ជាមួយនឹងទៀនព្រះវស្សា វត្តទាំងពីរក៏បានទទួលនូវគ្រឿងឧប​ភោគបរិភោគ និងបច្ច័យមួយចំនួនធំផងដែរ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner