ប្រជាជនមានជីវភាពលំបាក២៥ គ្រួសារបានទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

កំពង់ធំ៖ អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានយក​ទៅ​ជូនប្រជាជនដែលមានជីវភាពលំបាកចំនួន២៥ គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។

អំណោយមាន អង្ករ មីជាតិ ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ។

លោក គង់ ឈុំ ក្រុមប្រឹក្សាឃុំដងកាំបិតតំណាងឱ្យក្រុមគ្រួសារ​អតីតយុទ្ធជននិងប្រជាជន បានអរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងសហការីដែលតែងតែគិតគូរដល់ប្រជា​ពល​រដ្ឋជួបការ​លំបាក៕
ដោយ៖ប៊ុន រដ្ឋា

ads banner