ក្រៅពីអង្ករ វៀតណាមដណ្តើមបានទីផ្សារនាំចេញម្រេចខ្មៅ ប្រមូលវាល់លាន

ហាណូយ៖ វៀតណាមមិនមែនខ្លាំងតែខាងផលិតនិងនាំចេញអង្ករទេ។ ប្រទេសជាប់របងដីខ្មែរមួយនេះ ក៏ជើងឯកផលិត និងនាំចេញម្រេចផងដែរ។ នៅឆមាសទី១នៃឆ្នាំនេះ វៀតណាមលក់ម្រេចទៅទីផ្សារអន្តរជាតិ បានជាង ៦៣៤លានដុល្លារ កើនឡើងជាង ៣០ភាគរយធៀបនឹងឆ្នាំមុន។

ម្រេចខ្មៅរបស់វៀតណាម លក់បានតម្លៃជាង ៤.៣០០ដុល្លារក្នុងមួយតោន និងម្រេចសថ្លៃជាង ៦.០០០ដុល្លារក្នុងមួយតោន។ តម្លៃម្រេចបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ តួយ៉ាង បច្ចុប្បន្នតម្លៃនាំចេញជាមធ្យមបានកើនឡើង ១.០០០ដុល្លារក្នុងមួយតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប៉ុន្តែ ទំហំនាំចេញនេះ មិនមែនវៀតណាមផលិតបានខ្លួនឯងទាំងស្រុងនោះទេ។ VN Express រាយការណ៍ថា វៀតណាម បានទិញម្រេច ជាង ១៨,០០០តោន អស់លុយជាង ៦៩លានដុល្លារ ក្នុងអំឡុងខែមករា ដល់ខែមិថុនាផងដែរ កើនឡើងប្រហែល១៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសប្រេស៊ីល កម្ពុជា និងឥណ្ឌូនេស៊ី គឺជាអ្នកផ្គត់ផ្គង់ម្រេចដ៏ធំបំផុតសម្រាប់ប្រទេសវៀតណាម ហើយវៀតណាម យកទៅវេចខ្ចប់លក់បន្តក្នុងតម្លៃខ្ពស់។

ទីផ្សារធំៗរបស់ម្រេចដែលវៀតណាមនាំចេញមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ ឥណ្ឌា និងអារ៉ាប់រួម៕

ប្រភព៖ VNExpress ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner