បេតង់ក្លិបសន្តិភាពគ្រងដំណែងជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ការប្រកួតកីឡាប៊ូល និងប៉េងតង់ពានរង្វាន់រាជធានីភ្នំពេញ ឆ្នាំ២០២៤ បានបិទបញ្ចប់ទៅដោយជោគជ័យ ដោយក្លិបប៊ូល និងប៉េតង់សន្តិភាព គ្រងដំណែងជើងឯកសម្រាប់ការប្រគួតដ៏ស្វិតស្វាញនេះ ខណៈជើងឯករងបានទៅក្លិបបូរិនរាជ និងលេខ៣ បានទៅក្លិបវិទ្យាល័យជាស៊ីមសាមគ្គី។

ការប្រកួតប្រជែងអស់រយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមតំណាងរាស្រ្តខេត្តកំពតចាត់ទុកថា​នេះជាការ​​ប្រកួត​ដ៏ស្វិតស្វាញមួយ ព្រោះមានអត្តពលិកចូលរួមប្រកួតច្រើនមានរហូតដល់ទៅ ១៣៨នាក់មកពីបណ្តាក្លិប-សមាគមចំនួន២១។

យ៉ាងណាក្តីថ្លែងក្នុងពិធីបិទបញ្ចប់ការប្រកួតកីឡាប៊ូល និងប៉េតង់ពាន​រង្វាន់​រាជធានីភ្នំពេញ ឆ្នាំ២០២៤ ឯកឧត្តម សោម ចិន អំពាវនាវដល់មហាជន បន្តចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីជាគំរូល្អមួយដល់សង្គម និងយុវជនជំនាន់ក្រោយ។

ជាលទ្ធផល៖ វិញ្ញាសាវាយយកពិន្ទុអាយុក្រោម ១៨ឆ្នាំ លេខ១ បានទៅក្លិបត្រង់ហ្វូស៊ីសុវត្ថិ, លេខបានទៅវិទ្យាល័យ ហ៊ុន សែន ពញ្ញាពន់ និងលេខបានទៅក្លិបវិទ្យាល័យ ជា ស៊ីម សាមគ្គី។ ចំណែកវិញ្ញាសាវាយ ១ទល់១ ក្លិបយុវជនសាមគ្គី ទទួលបានលេខ១ ខណៈលេខ២ បានទៅក្លិបត្រង់ហ្វូស៊ីសុវត្ថិ និងលេខ៣ បានទៅក្លិបវិទ្យាល័យ ជា ស៊ីម សាមគ្គី។ ដោយឡែកវិញ្ញាសាយុវជន ២ទល់២ លេខ១ បានទៅក្លិបត្រង់ហ្វូស៊ីសុវត្ថិ លេខ២ ក្លិបវិទ្យាល័យ ជា ស៊ីម សាមគ្គី និងលេខ៣ បានទៅក្លិបវិទ្យាល័យ ហ៊ុន សែន ពញ្ញាពន់។វិញ្ញាសាបុរសវាយយកពិន្ទុអាយុ ១៨ឆ្នាំឡើង ក្លិបកូនខ្មែរ ឈរលេខ១ ស្របពេលក្លិបគ្លូប៊ល ឈរលេខ២ និងក្លិបសន្តិភាព ឈរលេខ៣។ វិញ្ញាសាវាយយកពិន្ទុនារី លេខ១ បានទៅក្លិបកោះគរ លេខ២ បានទៅក្លិបគ្លូប៊ល និងលេខ៣ បានទៅក្លិបយុវជនសាមគ្គី។ វិញ្ញាសាបុរស វាយ១ទល់១ ក្លិបសន្តិភាព ឈរលេខ១ ក្លិបកូនខ្មែរ ឈរលេខ២ និងក្លិបអគ្គាធិការដ្ឋាន។
វិញ្ញាសានារី វាយ១ទល់១ លេខ១ បានទៅក្លិបគ្លូប៊ល លេខ២ បានទៅក្លិបកោះគរ និងលេខ៣ បានទៅក្លិបវិទ្យាល័យ ជា ស៊ីម សាមគ្គី។ វិញ្ញាសាបុរស ២ទល់២ លេខ១ បានទៅក្លិបដំរីស លេខ២ ក្លិបសន្តិភាព និងលេខ៣ ក្លិបអគ្គាធិការដ្ឋាន។ វិញ្ញាសាបុរស ៣ទល់៣ ម្ចាស់ជើងឯកបានទៅក្លិបសន្តិភាព ជើងឯករងបានទៅក្លិបបូរិនរាជ និងលេខ៣ បានទៅក្លិបវិទ្យាល័យ ជា ស៊ីម សាមគ្គី៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner