វិនិយោគិនបរទេសបើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញឡានអគ្គិសនីដ៏ទំនើបដំបូងនៅកម្ពុជា

ភ្នំពេញ៖ វិនិយោគិនចិនបានចាយទុនយ៉ាងច្រើនបើកដំណើរការអគារតាំងពិព័រណ៌ DENZA HARMONY CITYMALL SHOWROOM មានទីតាំងនៅទល់មុខផ្សារទំនើបស៊ីតធីម៉ល អូឡាំពិក ជាទីតាំងនៅចំកណ្ដាលតំបន់ពាណិជ្ជកម្មនៃរាជធានីភ្នំពេញ។ នេះជាហាងនៅបរទេសដំបូងបង្អស់របស់ម៉ាកយីហោ Denza ដែលនឹងផ្តល់នូវបទពិសោធន៍រថយន្តប្រណិតថ្មីដល់អតិថិជននៅកម្ពុជា ជាមួយភាពឆ្លាតវៃ សុវត្ថិភាព និងការពារបរិស្ថាន។

អាន. លោក យៀក ឈិនហួយ នាយកប្រចាំតំបន់ផ្នែកអាជីវកម្មក្រុមហ៊ុនលក់រថយន្ត BYD Asia Pacific បានមានប្រសាសន៍ថា ពិធីបើកសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្តនៅថ្ងៃនេះ គឺជាចំណុចចាប់ផ្តើមថ្មីសម្រាប់ម៉ាកយីហោ Denza នៅកម្ពុជា។ លោកនាយកបន្ថែមថា នាពេលអនាគត យើងនឹងបន្តប្រើប្រាស់ការច្នៃប្រឌិតថ្មី ជាកម្លាំងជំរុញប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់កម្ពុជា នូវផលិតផលមានគុណភាពខ្ពស់បំផុត និងសេវាកម្មដែលយកចិត្តទុកដាក់បំផុត ជំរុញសន្ទុះអភិវឌ្ឍន៍ទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា និងរួមចំណែកដល់ការសម្រេចបាននូវការធ្វើដំណើរបៃតង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកស្រី កុង ឃុន អ្នកតំណាងផ្នែកអាជីវកម្មក្រុមហ៊ុន Harmony BYD Cambodia បានបញ្ជាក់ថា យើងនឹងរក្សានូវស្តង់ដារខ្ពស់ជានិច្ចរបស់ Denza មានដូចជារៀបចំកម្មវិធីបើកសាកល្បងរថយន្តផ្សេងៗ, ផ្តល់សេវាកម្មក្រោយពេលលក់ដែលមានគុណភាពខ្ពស់ និងបន្តកែលម្អបទពិសោធន៍នៃការទិញរថយន្ត ដើម្បីឱ្យអ្នកប្រើប្រាស់កម្ពុជាកាន់តែច្រើនអាចយល់ និងទទួលបានបទពិសោធន៍ពីភាពទាក់ទាញពិសេសរបស់រថយន្ត Denza។

លោកស្រី កុង ឃុន បន្ថែមថា ក្នុងនាមជាភ្នាក់ងារលក់ផ្តាច់មុខនៃម៉ាក Denza នៅកម្ពុជា ក្រុមហ៊ុន Harmony Auto នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយម៉ាកយីហោ BYD ដើម្បីបើកហាងចែកចាយ និងនាំយកម៉ូដែល Denza ថ្មីបន្ថែមទៀត ក៏ដូចជាផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ទៅកាន់បណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ សម្រាប់ពេលអនាគត ក្រុមហ៊ុន Denza នឹងប្រកាន់ភ្ជាប់នូវគោលបំណងដើម គឺ “ភាពឆ្លាតវៃ សុវត្ថិភាព និងប្រណិតភាពថ្មី” ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាឆ្ពោះទៅមុខ ដើម្បីបង្កើតការរស់នៅប្រកបដោយភាពឆ្លាតវៃពេញលេញ និងបើកទំព័រថ្មីនៃភាពប្រណីតរបស់រថយន្តអគ្គីសនីថាមពលថ្មីនៅកម្ពុជា។ នៅថ្ងៃបើកសម្ពោធនេះដែរ ក៏មានរៀបចំពិធីប្រគល់រថយន្ត Denza D9 ជូនដល់អតិថិជនដំបូងគេចំនួន៧រូបនៅកម្ពុជាផងដែរ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner