សមាជិកព្រឹទ្ធសភាជប៉ុន YAMAGUCHI Natsuo៖ “កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ

និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំទ្រ និងធានានូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា”។

ឯកឧត្តម ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុនលើការប្រែប្រួលអាកាសធាតុ សន្តិសុខសាយប័រ និងជាពិសេសលើវិស័យបោសសម្អាតមីន ដោយកន្លងមកជប៉ុនមានកិច្ចសហការដ៏ល្អ និងជិតស្និទ្ធជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ហើយ CMAC គឺជាកងកម្លាំងដែលមានជំនាញ និងបទពិសោធន៍ល្អបំផុតក្នុងការបោសសម្អាតមីន។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ពិសេសការដាក់ចេញនូវអភិក្រមថ្មីរបស់ជប៉ុនសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ដែលផ្តោតលើ៖

១. ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម

២. ការតភ្ជាប់សមុទ្រ

៣. ការបោសសម្អាតមីន។

#ams1minute

ads banner