សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បើកវគ្គបណ្តុះ​បណ្តាលមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន ៥៨នាក់

រតនគិរី៖ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន​ដល់​យុវជនកាកបាទក្រហមកម្ពុជាក្រោមវត្តមានលោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅ​សាលប្រជុំ វិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបាលុង ។

វគ្គសិក្សាពេញមួយថ្ងៃនេះមានលោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម យុវជនកាកបាទក្រហមកម្ពុជា សរុប​ចំនួន ៦៥ នាក់( ស្រី ៤៥នាក់)ក្នុងនេះសិក្ខាកាម​ចំនួន៥៨នាក់។មេរៀនសំខាន់ៗដែលយកបង្រៀនមាន៖១- ប្រវត្តិចលនា​អន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម,២- គោលការណ៍គ្រឹះទាំង៧ប្រការ,៣- ការប្រើប្រាស់បដិរូប,៤- គោលនយោបាយ ​និងតួនាទី​យុវជនកាកបាទក្រហម ,៥-ការបង្កើតក្លឹបយុវជន កក្រក ថ្មី,៦-វិជ្ជាសង្គ្រោះបឋមនិង៧-បញ្ជ្រាប ពីការប្រែប្រួលអាកាសធាតុ សុវត្ថិភាពចរាចរណ៍ និងការងារសុខភាព៕
ដោយ៖ គតិ យុត្ត

ads banner