អនុប្រធានទី២សហព័ន្ធទូកកានូនិងរ៉ូអ៊ីងកម្ពុជា ស្នើ ដល់រដ្ឋបាលខេត្តស្វាយ​រៀង ជួយសម្របសម្រួល និងផ្ដល់កិច្ចសហការចំពោះ ពានរង្វាន់ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា លើកទី១

អត្ថបទដោយ៖
ជាវ ចន្ធូ

(ខេត្តស្វាយរៀង)៖ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួល​ការងារ​ដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជា​អនុ​ប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានជួបប្រជុំជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នា រសៀលថ្ងៃទី១៥ ខែ កក្តដា ឆ្នាំ២០២៤ ។

ជំនួបប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងត្រៀមរៀបចំការប្រកួតកីឡា​ព្រឹត្តិការណ៍ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ” ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ឯកឧត្តម សរ សិទ្ធិ អនុប្រធានទី២ បានស្នើដល់រដ្ឋបាលខេត្តស្វាយរៀង ជួយសម្របសម្រួល និងផ្ដល់កិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍នេះ ឱ្យដំណើរទៅដោយរលូន និងទទួលបានជោគជ័យ ជាពិសេស ក្នុងពិធីបិទ ដែលនឹងប្រព្រឹត្តទៅក្រោមអធីបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា​ទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធាន​កិត្តិយស យេនឌ័រក្រសួងមហាផ្ទៃ។ ជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានស្នើ ឯកឧត្តម អភិបាលខេត្ត ជួយអំពាវនាវ ដល់សប្បុរសជន និង​ក្រុមហ៊ុននានា នៅក្នុងខេត្តស្វាយរៀងដើម្បីជួយឧបត្ថម្ភគាំទ្រដល់​ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះផងដែរ។

ឆ្លើយតបទៅនឹងសំណើសុំរបស់ ឯកឧត្តម សរ សិទ្ធិ អនុប្រធានទី២ សហព័ន្ធ​កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈ​អភិ​បាលខេត្តស្វាយរៀង បានទទួលយក នឹងសន្យារៀបចំចាត់ចែងក្រុមការងារ ដើម្បីសហការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តិទៅបានដោយជោគជ័យ៕

រូបភាព ៖ សហព័ន្ធ
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner