ផ្លូវលំប្រវែងជាងប្រាំគីឡូម៉ែត្រនៅស្រុកកំពង់ស្វាយត្រូវបានជួសជុលឡើងវិញ

កំពង់ធំ: លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ថា ផ្លូវលំមួយខ្សែមានប្រវែងជាងប្រាំគីឡូម៉ែត្រ តភ្ជាប់ពីឃុំក្តីដូង ទៅឃុំកំពង់គោ ស្រុកកំពង់ស្វាយត្រូវបានជួសជុលឡើងវិញ។

លោកអភិបាលស្រុកបន្តថា ផ្លូវនេះមានសារៈសំខាន់ដើម្បីកាត់បន្ថយការរំខានដល់លំហូរចរាចរណ៍ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរ ។

 ប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវមួយខ្សែនេះពេលមានភ្លៀងធ្លាក់ៗម្តង គឺពិបាកក្នុងការធ្វើដំណើរព្រោះជាផ្លូវដីស្អិតខ្លាំង។ពួកគាត់សប្បាយចិត្តណាស់ដោយបានឃើញអាជ្ញាធរ និងមន្ត្រីជំនាញបាននាំយកគ្រឿងចក្រជួសជុលឡើងវិញ៕
ដោយៈប៊ុនរដ្ឋា

ads banner