អារ៉ាប់ យក Tesla Cybertuck រត់តាក់ស៊ី

បរទេស៖ នៅប្រទេសស្តេចប្រេងកាត អេមីរ៉ាត់ អារ៉ាប់រួម ឡានអគ្គិសនី Cybertuck របស់ក្រុមហ៊ុនអាមេរិក Tesla ដែលមានតម្លៃរាប់សែនដុល្លារអាមេរិក គឺជាឡានតាក់ស៊ីធម្មតាមួយប៉ុណ្ណោះ។

ថ្មីៗនេះ គេឃើញរថយន្តមានរាងជ្រុងដែលត្រូវគេចាត់ថ្នាក់ជាកំពូលរថយន្តអគ្គិសនីរបស់ Tesla បើកបរលើដងផ្លូវក្រុងឌុយបៃ ដើម្បីបម្រើសេវាកម្មដឹកភ្ញៀវ ដោយមានស្លាកសម្គាល់លើដំបូលរថយន្ត ថា «តាក់ស៊ី»។ នេះបើតាមគេហទំព័រ Startup Pakistan។

យោងតាមគេហទំព័រ Dubi Car ឡាន Tesla Cybertruck ឆ្នាំ២០២៤ មានតម្លៃ ៩៣ម៉ឺនលុយអារ៉ាប់ ឬជាង ២៥ម៉ឺនដុល្លារអាមេរិក។

យ៉ាងណាក៏ដោយ ការយក Cybertruck រត់តាក់ស៊ី មិនមានអ្វីចម្លែកទេសម្រាប់ប្រទេសអ្នកមានដូចជាអារ៉ាប់។ កន្លងទៅ រថយន្ត ឡង់គ្រីស័រ សេរីចុងក្រោយក៏ត្រូវប្រទេសនេះយកធ្វើតាក់ស៊ីដឹកភ្ញៀវនៅលើវាលខ្សាច់ផងដែរ។

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner