វៀតណាម ៦នាក់ដេកស្លាប់ ក្នុងសណ្ឋាគារ ក្រុងបាងកក

បាងកក៖ មន្ត្រីប៉ូលិសជាន់ខ្ពស់ថៃបាននិយាយថា មនុស្សចំនួន៦នាក់ដែលគេជឿថា ជាជនជាតិវៀតណាម និង អាមេរិកដើមកំណើតវៀតណាម ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់សណ្ឋាគារមួយ នៅកណ្តាលទីក្រុងបាងកក កាលពីថ្ងៃអង្គារ។

ប្រភពបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងទៀតថា «បុគ្គលិកសណ្ឋាគារបានរកឃើញសាកសពរបស់ពួកគេ នៅក្នុងបន្ទប់ នៅប្រហែលម៉ោង ៥ល្ងាច»។ នគរបាលសង្ស័យថា ជាករណីពុលចំណីអាហារ ខណៈដែលមិនឃើញមានស្នាមរបួសអ្វី នៅលើសពទាំងនេះ ប៉ុន្តែ មូលហេតុពិតប្រាកដនឹងត្រូវបន្តស៊ើបបន្ថែមទៀត។

ភ្លាមៗនោះ មិនទាន់មានការបញ្ជាក់ ជាផ្លូវការ អំពីឈ្មោះសណ្ឋាគារ ដែលជាប់ពាក់ព័ន្ធនោះទេ ប៉ុន្តែប៉ូលីស និងអ្នកស៊ើបអង្កេត ត្រូវបានគេមើលឃើញ មានវត្តមាននៅខាងក្រៅ សណ្ឋាគារ Grand Hyatt Erawan ក្នុងតំបន់ Ratchaprasong។

នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា បានទៅដល់ទីតាំងកើតហេតុទាំងយប់។ លោកបញ្ជាឲ្យស៊ើបអង្កេតបន្ថែមទៀត ហើយចាត់វិធានការបន្ទាន់ រំងាប់អារម្មណ៍អ្នកទេសចរ និងសាធារណជន។ លោកចាត់ទុកថា ជារឿងដ៏នឹកស្មានមិនដល់ ប៉ុន្តែសង្ឃឹមថា មិនប៉ះពាល់ដល់វិស័យទេសចរណ៍ នេះបើតាមកាសែត បាងកកប៉ុស្តិ៍៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner