កិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

កំពង់ធំ៖កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤រដ្ឋបាល​ខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី របស់ក្រុមប្រឹក្សា​ខេត្ត អាណត្តិទី៤ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈ​អភិបាលខេត្តកំពង់ធំ នាសាលប្រជុំ​សាលាខេត្ត។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ០១ របស់ក្រុម​ប្រឹក្សាខេត្ត,២- ពិនិត្យ និងអនុម័ត ដីកា ស្តីពីបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤និង៣- ពិនិត្យ និងអនុម័ត សេចក្តីសម្រេចស្តីពីប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ របស់ក្រុមប្រឹក្សាខេត្ត៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner