តំណាងរដ្ឋមន្ត្រីក្រសួងធនធានទឹក នាំយកទៀនវស្សា ​និង​ទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តទាំងប្រាំមួយនៅឃុំចំណាលើ

កំពង់ធំ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង ធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារ​ចុះមូល​ដ្ឋានឃុំ​ចំណា​លើ ស្រុកស្ទោង ខេត្តកំពង់ធំ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជា​ប្រធាន​ក្រុមការងារ​ចុះមូល​ដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ព្រមទាំងសហការី បានអញ្ជើញនាំយកទៀនវស្សា និង​ទេយ្យទាន ព្រមទាំងបរិក្ខា បច្ច័យ​មួយចំនួន​មកវេរប្រគេន​ព្រះសង្ឃចំនួនប្រាំមួយវត្ត ដែលគង់ចាំព្រះវស្សានៅក្នុង​ឃុំចំណាលើ ។

ទូលប្រគេននិងជម្រាបព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ លោកតា លោកយាយ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្នុង​មូលដ្ឋាននៅក្នុងឱកាសនោះ ឯកឧត្តមបាន​ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែ  នឹករលឹក គិតគូរ​យកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ប្រជាពលរដ្ឋនៅក្នុងស្រុក​ស្ទោងគ្រប់ពេលវេលា។ ជាពិសេស​ឯកឧត្តម​បានកសាង​នូវផ្លូវបេតុងប្រវែង១១គីឡូម៉ែត្រ នៅក្នុងឃុំចំណាលើ ដែលជាចំណងដៃដល់​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានធ្វើដំណើរ ដឹកកសិផល និងសិស្សានុសិស្ស​ទៅសាលារៀនមានការងាយស្រួលប្រកបដោយសុវត្ថិភាព​។

វត្តទាំងប្រាំមួយដែលទទួលទៀនព្រះវស្សានិងទេយ្យទានមាន ១.វត្តសោភ័ណរង្សី(ហៅវត្តខ្មាក់,​២.វត្តប្រាសាទស្វាយជ្រុំ​បរម​សុខា​(ហៅវត្តប្រាសាទស្វាយជ្រុំ),៣.វត្តព្រះជ័យហង្សា​(ហៅវត្តល្ហុង),៤.វត្ត​ប្រាសាទបីសិរីសោភ័ណ​(ហៅវត្ត​ប្រាសាទបី)៥.វត្តមុនីសូរិយា(ហៅវត្តក្ដី​​ស្រង៉ែ)និង៦.វត្តអំពិលរលើង (ហៅវត្តអំពិលរលើង) ៕
ដោយ៖ប៊ុន ​រដ្ឋា

ads banner