ស៊ុយអែតដាក់ដំណើរការសាឡាងហោះអគ្គិសនីដំបូងគេលើលោក

បរទេស៖ សាឡាងហោះដំបូងបង្អស់នៅលើពិភពលោក Candela P-12 ត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងប្រទេសស៊ុយអែត កាលពីពេលថ្មីៗនេះ។ ជាសាឡាដែលដំណើរការដោយអគ្គិសនីសុទ្ធ។

Candela P-12 ត្រៀមដាក់ឱ្យដំណើរការពេញលេញ ជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ស្វាគមន៍ អ្នកដំណើរដំបូង នៅរដូវស្លឹកឈើជ្រុះ ក្នុងខែតុលាខាងមុខនេះ នៅក្នុងទីក្រុង Stockholm និង ត្រៀម ដាក់ឲ្យដំណើរការនៅប្រទេស នូវែល ហ្សេឡង់ ផងដែរ។

ក្រុមហ៊ុនស៊ុយអែត Candela បានអះអាងថា សាឡាង P-12 ប្រភេទនេះ អាចហោះហើរពីលើទឹក ក្នុង ល្បឿនជាង៤៦គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍សាឡាង Candela P-12 លោក Andrea Meschini បានចាត់ទុកថា នេះគឺជាបច្ចេកវិទ្យាថ្មីដ៏អស្ចារ្យ។ ក្រុមហ៊ុនអះអាងថា ការផ្លាស់ប្តូរប្រព័ន្ធដឹកជញ្ជូននៅលើទឹក ដំណើរការដោយថាមពលស្អាតបែបនេះ ផ្តល់ជូននូវជម្រើស លឿនជាងមុន ប្រកបដោយនិរន្តរភាព និងចំណាយតិច សម្រាប់ការដឹកជញ្ជូនតាមសមុទ្រ ហើយនឹងកាត់បន្ថយពេលវេលាធ្វើដំណើរ ពាក់កណ្តាល បើធៀបនឹងសាឡាង ដែលប្រើប្រាស់ ម៉ាស៊ីនចំហេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner