ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះ ១លាន ៣សែនដើម ជូនពលរដ្ឋយកទៅដាំ ក្នុងយុទ្ធនាការ «ពន្លកបៃតង»

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសថាការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូន ឈើក្រោម មូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់សារធារណជន និងភាគីពាក់ព័ន្ធរាប់ម៉ឺននាក់នៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាននិងនៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត បានចែកកូនឈើចំនួន ១ ៣០០ ០០០ដើម ដោយមិនគិតថ្លៃ ដើម្បីយកទៅដាំតាមទីសាធារណៈ សាលារៀន វត្តអារាម គេហដ្ឋាន និងសហគមន៍ ក្នុងគោបំណងបង្កើនភាពបៃតងនៅក្នុងប្រទេសកម្ពុជា។
 
ជាមួយនឹងលទ្ធផលជោគជ័យនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរព្រះគុណ និងអរគុណ ដល់កាកបាទក្រហមកម្ពុជា ក្រុមយុជន ស.ស.យ.ក. ក្រុមកាយឫទ្ធិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ចលនាភូមិមួយផលិតផលមួយ បងប្អូនប្រជាសហគមន៍តំបន់កាពារធម្មជាតិ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្រ្តីនៃក្រសួងបរិស្ថាន ពិសេសមន្ទីរបរិស្ថានទាំង ២៥រាជធានី-ខេត្ត ដែលបានគាំទ្រ និងចូលរួមរៀបចំក្នុង ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ កម្លងមកនះ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តឱ្យបន្ការចូលរួមដាំកូនឈើឱ្យបានច្រើន ដើម្បីបង្កើតភាពស្អាត ភាពបៃតង ខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម សុខភាពល្អ លើសពីនេះទៅទៀត ជាប្រភពចំណូល ដែលកម្ពុជាយើងអាចទទួលបានច្រើននាពេលអនាគត ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner