លោក ដូណាល់ ត្រាំ ទារថ្លៃការពារពីតៃវ៉ាន់

វ៉ាស៉ីនតោន៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា តៃវ៉ាន់គួរតែបង់ថ្លៃការពារមកឱ្យសហរដ្ឋអាមេរិក ខណៈការអះអាងនេះ បានជះភាពស្រពេចស្រពិលលើទំនាក់ទំនង រវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតៃប៉ិ ប្រសិនបើលោកជាប់ឆ្នោតសាជាថ្មីនៅខែវិច្ឆិកាឆ្នាំនេះ។

នៅក្នុងកិច្ចសម្ភាសជាមួយកម្មវិធី Bloomberg Businessweek ដែលចេញផ្សាយកាលពីថ្ងៃអង្គារ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានសាកសួរថាតើរូបលោកនឹងការពារកោះតៃវ៉ាន់ប្រឆាំងចិនដែរឬទេ។

លោក ត្រាំ បានឆ្លើយតបថា ពួកគេ (តៃវ៉ាន់) បានយកប្រហែល ១០០ភាគរយ នៃអាជីវកម្មបន្ទះឈីបរបស់យើង។ ដូច្នេះហើយ ខ្ញុំយល់ថា តៃវ៉ាន់គួរតែបង់លុយឱ្យយើងវិញ សម្រាប់ការការពារពួកគេ។ តើអ្នកដឹងទេ? យើងមិនខុសអ្វីពីក្រុមហ៊ុនធានារ៉ាប់រងឡើយ ប៉ុន្តែតៃវ៉ាន់មិនបានផ្តល់អ្វីឱ្យយើងសោះ។

តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកគឺជាខ្នងបង្អែកលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ របស់តៃវ៉ាន់។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ អាមេរិកបានអនុម័តកញ្ចប់ជំនួយយោធាទំហំរាប់សិបពាន់លានដុល្លារ ដែលមានគោលដៅទប់ទល់ចិននៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner