កូរ៉េខាងជើងដាក់ពង្រាយមីនរាប់ម៉ឺនគ្រាប់នៅតាមព្រំដែនជាប់កូរ៉េខាងត្បូង

ព្យុងយ៉ាង៖ ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃពុធថា ថ្មីៗនេះ កូរ៉េខាងជើងបានដាក់ពង្រាយគ្រាប់មីនថ្មីរាប់ម៉ឺនគ្រាប់នៅតាមព្រំដែនរបស់ខ្លួន ដោយបង្ខំឱ្យទាហានរបស់ខ្លួនធ្វើការក្នុងស្ថានភាពដ៏លំបាក ខណៈពួកគេបានទទួលរងគ្រោះ និងរបួសជាច្រើននាក់។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាសីតុណ្ហភាពក្តៅខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ របបដឹកនាំទីក្រុងព្យុងយ៉ាងនៅតែបញ្ជាឱ្យយោធាខ្លួនដាក់ពង្រាយគ្រាប់មីន និងសាងសង់របងជញ្ជាំងនៅតាមតំបន់ជួរមុខ។ ទីតាំងដែលទើបដាំគ្រាប់មីនថ្មីនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនរាប់ម៉ឺនគ្រាប់ឯណោះ។

ក្រសួងបានកត់សម្គាល់ថា ទាហានកូរ៉េខាងជើងដែលត្រូវបានកេណ្ឌសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ បានកំពុងរស់នៅក្រោមលក្ខខណ្ឌដ៏លំបាក ដោយគ្មានថ្ងៃចុងសប្តាហ៍ ឬថ្ងៃសម្រាក និងការផ្លាស់ប្តូរកាតព្វកិចមកទេ ដោយធ្វើការជាមធ្យមពី ១២ ទៅ ១៣ម៉ោងក្នុងមួយថ្ងៃ។

ទំនាក់ទំនងរវាងកូរ៉េទាំងពីរគឺស្ថិតនៅចំណុចទាបបំផុតមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្រកាសថា កូរ៉េខាងត្បូងជា “សត្រូវសំខាន់” របស់គាត់កាលពីដើមឆ្នាំនេះ។

ទីក្រុងព្យុងយ៉ាងក៏បានបង្កើនការធ្វើតេស្តអាវុធរបស់ខ្លួនបន្ថែមទៀតនៅឆ្នាំនេះ ដោយសារខ្លួនខិតទៅជិតរុស្ស៊ី។ ទន្ទឹមគ្នា កូរ៉េខាងត្បូងក៏បានចោទកូរ៉េខាងជើងពីការដឹកជញ្ជូនសព្វាវុធទៅរុស្ស៊ី ដើម្បីប្រើក្នុងសង្រ្គាមអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner