វិស័យទេសចរណ៍មីយ៉ាន់ម៉ាប្រឈមការដួលរលំ ដោយសារជម្លោះប្រដាប់អាវុធ

ណៃពិដោ៖ នៅពេលមានការគាបសង្កាត់ពីទណ្ឌកម្មរបស់អន្តរជាតិ និងរូបិយប័ណ្ណខ្យាតក្នុងស្រុកធ្លាក់ចុះ បើធៀបនឹងប្រាក់ដុល្លារ របបយោធាបាននិយាយថា ខ្លួនចង់ឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើង នាំយកប្រាក់របស់ពួកគេមកចាយនៅប្រទេសមីយ៉ាន់ម៉ា។

យោងតាមមន្ត្រីម្នាក់នៅក្រសួងសណ្ឋាគារ និងទេសចរណ៍របស់របបយោធា បាននិយាយថា ការមកដល់របស់ភ្ញៀវទេសចរបរទេសក្នុងឆ្នាំ ២០២៣ បានកើនឡើងដល់ជាងមួយលាននាក់។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការមកដល់នៃភ្ញៀវទេសចរភាគច្រើនមកកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២៣ គឺមកពីចិន និងថៃ។

ប្រទេសមីយ៉ាន់ម៉ាក៏ជាទីពេញនិយមរបស់អ្នកធ្វើដំណើរកំសាន្ត ដែលចង់ស្វែងរកគោលដៅទេសចរណ៍ដ៏ពេញនិយមនៅអាស៊ីអាគ្នេយ៍។ តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅច្រាំងទន្លេ អាយ៉េយ៉ាវ៉ាឌី បានក្លាយជាកន្លែងទេសចរណ៍មួយ បន្ទាប់ពីការគ្រប់គ្រងដោយយោធាជាច្រើនទសវត្សរ៍ ត្រូវបានបន្ធូរបន្ថយនៅក្នុងឆ្នាំ ២០១១។

ប៉ុន្តែឧស្សាហកម្មទេសចរណ៍របស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានវាយលុកដោយជំងឺរាតត្បាត ហើយបន្ទាប់មកនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ យោធាបានដណ្តើមអំណាចម្តងទៀត ដោយបានបង្កជម្លោះនៅទូទាំងប្រទេស។

ក្នុងឆ្នាំក្រោយរដ្ឋប្រហារ ភ្ញៀវទេសចរអន្តរជាតិប្រហែល ២០០,០០០នាក់បានមកលេងកំសាន្តប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមតួលេខពីក្រសួងទេសចរណ៍របស់របបយោធា។ ៥ឆ្នាំមុនតួលេខនេះ គឺ ៣.៤លាននាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner