លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ ព្រះពុទ្ធសាសនា ត្រូវបានដាក់ចូលទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ តាមបណ្តាសាលាមួយចំនួន

តាកែវ៖ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លង សមិទ្ធនានា នៅវត្តព្រឹក្សា ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទ្បើងថា បច្ចុប្បន្ន ព្រះពុទ្ធសាសនា ត្រូវបានដាក់ចូលទៅក្នុងកម្មវិធីសិក្សា ចំណេះទូទៅ តាមបណ្តាសាលាមួយចំនួន ដែលការដ៏ប្រពៃនេះ ដើម្បីបញ្រ្ចាបការយល់ដឹងឲ្យកាន់តែច្បាស់ដល់សិស្ស និស្សិត នូវស្មារតី គុណធម៌ សីលធម៌ សុជីវធម៌ ដើម្បីក្លាយជាធនធានបញ្ញាវ័ន្ត ប្រកបដោយគុណភាព ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានលើកជាសំណូមពរដល់ ក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយក ឱ្យមានការបកប្រែគម្ពីរ ព្រះត្រៃបិដក ពីភាសាបាលី មកជាភាសាជាតិ ដើម្បីងាយស្រួលដល់សិស្ស និស្សិត និងជនទូទៅ អាចយកទៅសិក្សាបាន ។

នាឱកាសដ៏វិសេសវិសាលនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី កម្ពុជា ជូនចំពោះប្រជាពលរដ្ឋ ដែលបានចូលរួម ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បាននាំយក នូវទេយ្យទាន និងប្រគេនបច្ច័យមួយចំនួនថ្វាយប្រគេនដល់ សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងជូនថវិកាដល់ តាជី យាយជី យុវជនកាយឬទ្ធ យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner