និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទទួលការអប់រំផ្សព្វផ្សាយ​លើកកម្ពស់ការយល់ដឹង អំពី ភាពជាអ្នកដឹកនាំ

(ភ្នំពេញ)៖ ពលរដ្ឋកម្ពុជា ចាប់ពីបុគ្គលម្នាក់ៗឡើងទៅ ត្រូវចូលរួមផ្សព្វផ្សាយសារអប់រំសុខភាព ជាពិសេសបុគ្គលខ្លួនផ្ទាល់ ដើម្បីសហគមន៍មានសុខភាពល្អ និងចូលរួមរក្សាការពារបរិស្ថានរាប់ពីការទុកដាក់សំរាម, ការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក, ការរក្សាបរិស្ថាន បៃតង ដោយការដាំដើមឈើ ទោះតិចក្តី ច្រើនក្តី ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានលើកឡើងបែបនេះ ក្នុងពិធីអប់រំផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់ការយល់ដឹងអំពី ភាពជាអ្នកដឹកនាំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលប្រមាណ ២៥០នាក់ ។

លោកសាស្រ្តចារ្យជំនួយ អៀង រ័ត្នមុនី សាកលវិទ្យាធិការរង បានឲ្យដឹងថា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពអាទិភាពទាំង២ គឺគ្រប់គ្រងគ្រោះមហន្តរាយវិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ និងអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ របស់កាកបាទក្រហមកម្ពុជា កន្លងមកសាកលវិទ្យាល័យតែងតែបានសហការយ៉ាងជិតស្និទជាមួយទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។

លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា៖ ដើម្បីមានសុខភាពល្អ ក្មួយៗនឹងបានស្តាប់អ្នកបច្ចេកទេសបង្ហាញ ។ យុវជនគ្រប់រូបចូលរួមសកម្មភាពដើម្បីភាពធន់នឹងអាកាសធាតុ, យល់ដឹងពីផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលនៃអាកាសធាតុ, ធ្វើសកម្មភាពនានា ដើម្បីរួមចំណែកកាត់បន្ថយ បន្សាំ និងមានភាពធន់នឹងអាកាសធាតុ, សកម្មភាព រួមចំណែកកាត់បន្ថយ និងបន្សាំនៅតាមសហគមន៍, យុវជន អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ត្រូវធ្វើសកម្មភាព ដើម្បីចូលរួមកាត់បន្ថយ ផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ព្រមទាំងចូលរួអនុវត្តវិធានការអនុវត្តពេលអាកាសធាតុក្តៅខ្លាំង ព្រមទាំងបានបញ្ជាក់ពី យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រៀបចំឡើងដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព សំដៅកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅ សម្រេច បាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ ត្រូវបានផ្តោតការយកចិត្តទុកដាក់ ទៅលើ ការអភិវឌ្ឍន៍មូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner