ឯកឧត្តម ហួត ហាក់ អញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថា ស្តីពី «វិស័យអធិការកិច្ច ជូនកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថា ស្តីពី «វិស័យអធិការកិច្ច ការពង្រឹងគុណភាពស្ថាប័ន និងការលើកកម្ពស់អភិបាលកិច្ច» ជូនកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ មន្រ្តីគ្រប់គ្រងរដ្ឋបាល និងមន្រ្តីមធ្យម ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល ។

គោលបំណងសំខាន់នៃការរៀបចំបាឋកថានាថ្ងៃនេះ គឺ៖ ទី១.ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការី បានជួបប្រាស្រ័យទាក់ទង និងទទួលការណែនាំដោយផ្ទាល់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងទី២.គឺជាឱកាសដ៏មានតម្លៃសម្រាប់កម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំលែកនូវចំណេះដឹង និងបទពិសោធការងារដ៏សម្បូរបែបលើវិស័យអធិការកិច្ចពី ឯកឧត្តមរដ្ឋមន្រ្តី ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធី អំពីសាវតារក្រសួងអធិការកិច្ច ដែលជាស្ថាប័នត្រួតពិនិត្យដ៏មានសារៈសំខាន់នៅគ្រប់ដំណាក់កាលតាំងពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់បច្ចុប្បន្ន។ សមត្ថកិច្ចរបស់ក្រសួងក្នុងការធ្វើអធិការកិច្ចលើគ្រប់វិស័យនៃព្រះរាជាណាចក្រកម្ពុជា ចក្ខុវិស័យរបស់ក្រសួងចំនួន៤ បេសកកម្មចម្បងរបស់ក្រសួងលើការងារអធិការកិច្ច, ការងារទទួល អង្កេតស្រាវជ្រាវ និងដោះស្រាយបណ្តឹង, ការងារតាមដានការអនុវត្តច្បាប់ និងការងារអប់រំផ្សព្វផ្សាយច្បាប់, (៤) លទ្ធផលការងាររបស់ក្រសួងសម្រេចបាននាពេលកន្លងមកដែលចូលរួមចំណែកក្នុងការពង្រឹងគុណភាពស្ថាប័ន ពង្រឹងអភិបាលកិច្ចល្អ និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ, (៥) ទិសដៅការងារអាទិភាពបន្តរបស់ក្រសួង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ក៏បានយកឱកាសថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តម យក់ ប៊ុនណា ដែលបានអញ្ជើញឯកឧត្តមជាវាគ្មិននៅថ្ងៃនេះ និងបាន ផ្តល់ការគាំទ្រដល់ក្រសួងអធិការកិច្ច និងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការនិងលើកកម្ពស់ការគាំទ្រពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពមន្ត្រី ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner