ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ អនុម័តលើរបៀបវារៈចំនួន៣ និង ជជែក វែកញែកលើសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុង

(ភ្នំពេញ)៖ នៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ជាមួយនិងការជជែក វែកញែកលើសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ដែលនៅក្នុងនោះរួមមាន៖ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ដែលមានចំនួន១១ជំពូក ក្នុងនោះជំពូកទី១អំពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សា ,២របៀបរបបប្រជុំរបស់ក្រុមប្រឹក្សា,៣ អំពីដីកានិងសេចក្តីសំរេចនានារបស់ក្រុមប្រឹក្សា,៤ អំពីសិទ្ធិអំណាចនិងកាតព្វកិច្ចរបស់ក្រុមប្រឹក្សានិងសមាជិកក្រុមប្រឹក្សា,៥ អំពីគណៈកម្មាធិការបស់ក្រុមប្រឹក្សា,៦ អំពីតួនាទី ភារកិច្ចនិងសិទ្ធិប្ររបស់គណៈអភិបាលនិងនាយករដ្ឋបាល,៧ អំពីកំណត់ហេតុនៃកិច្ចប្រជុំ, ៨ អំពីការខកខានមិនបានចូលរួមប្រជុំ,៩ អំពីវិន័យ,១០ អំពីការកែប្រែនិងផ្សព្វផ្សាយ,១១ អំពីអវសានប្បញ្ញាត្តិ។

៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេលដប់ពីរខែ(១២ខែ) របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ (ឆ្នាំទី១៖ ២០២៤-២០២៥) ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner