អារ៉ាប់រួមចាយ ១ពាន់លានដុល្លារទិញយន្តហោះពី Boeing
ឌូបៃ៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates SkyCargo បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 777 ចំនួន ៥គ្រឿងបន្ថែមទៀត ជាមួយនឹងការដឹកជញ្ជូនភ្លាមៗនៅចន្លោះឆ្នាំ ២០២៥ និង ២០២៦។
ការបញ្ជាទិញដែលមានតម្លៃ ១ពាន់លានដុល្លារនេះ នឹងនាំឱ្យការបញ្ជាទិញយន្តហោះ Boeing ខ្នាតធំរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates SkyCargo សរុបមានចំនួន ៣១៥គ្រឿង។
ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Emirates លោក Sheikh Ahmed bin Saeed Al Maktoum បាននិយាយថា ការទិញយន្តហោះ Boeing 777 បន្ថែមនេះ នឹងអាចឱ្យយើងបំពេញតម្រូវការអតិថិជន និងជាជំហានឆ្ពោះទៅមុខលើផែនការកំណើនរយៈពេលវែងរបស់យើង។
នៅពេលដែលយន្តហោះថ្មីចូលដំណើរការ នោះសមត្ថភាពដឹកទំនិញសំខាន់ៗរបស់ Emirates SkyCargo នឹងកើនឡើង ៣០ភាគរយ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍នេះ វាយលុកចូលទីផ្សារសំខាន់ៗ ក៏ដូចជាបម្រើអតិថិជនទូទាំងពិភពលោកកាន់តែប្រសើរ៕
ប្រភព : economymiddleeast ប្រែសម្រួលដោយ: ឈឹម ទីណា