បញ្ហាថវិការារាំងគម្រោងផ្លូវរថភ្លើងល្បឿនលឿនម៉ាឡេស៊ី-សិង្ហបុរី

គូឡាឡាំពួរ៖ ផែនការអភិវឌ្ឍខ្សែរថភ្លើងប្រវែង ៣៥០គីឡូម៉ែត្ររវាងទីក្រុងគូឡាឡាំពួ និងសិង្ហបុរីត្រូវបានអនុម័តជាលើកដំបូងនៅក្នុងឆ្នាំ ២០១៣ ប៉ុន្តែបន្ទាប់មកបានជាប់គាំងអស់រយៈពេល ៧ឆ្នាំ ដោយសារការមិនចុះសម្រុងគ្នាលើការចំណាយ និងបញ្ហាផ្សេងៗទៀត។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Loke Siew Fook បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា លោកសង្ឃឹមថា គណៈរដ្ឋមន្ត្រីម៉ាឡេស៊ីនឹងសម្រេចចិត្តលើលទ្ធភាពបន្តគម្រោងអភិវឌ្ឍខ្សែរថភ្លើងរវាងទីក្រុងគូឡាឡាំពួ និងសិង្ហបុរី នៅចុងត្រីមាសទី៤ ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រីបន្ថែមថា នៅពេលដែលយើងមានការសម្រេចចិត្តគោលនយោបាយ ដើម្បីបន្តដំណើរការផ្លូវដែកល្បឿនលឿននេះ យើងក៏នឹងចាប់ផ្តើមការចរចាជាមួយសិង្ហបុរីផងដែរ។

គួរបញ្ជាក់ថា ខ្សែរថភ្លើងដែលព្យាយាមកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរ ពីការបើកឡានជាង ៤ម៉ោង មកត្រឹម ៩០នាទីនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃប្រហែល ២១.៤ពាន់លានដុល្លារ ជាគម្រោងដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល៕ ប្រភព : freeMalaysiatoday ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner