ក្រុមហ៊ុន អឹមអិល មង្គលរៀលធី និងក្រុមហ៊ុន អ៊ីសធើនហៅស៍ រៀលអ៊ីស្ទេត បានរួមគ្នាបណ្ដាក់ទុនវិនិយោគធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ
(ខេត្តព្រះសីហនុ)៖ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ បុរី អឹមអិល ក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិត នៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហុន នាព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអបអរសាទរ និងកោតសសើរចំពោះក្រុមហ៊ុន អឹមអិល មង្គលរៀលធី និងក្រុមហ៊ុន អ៊ីសធើនហៅស៍ រៀលអ៊ីស្ទេត បាន រួមគ្នាបណ្ដាក់ទុនវិនិយោគធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ ដែលបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។
លោក យ៉ែន សុខលីន អគ្គនាយកក្រុមហ៊ុន អឹមអិលមង្គលរៀលធី នេះគឺជាគម្រោងទី ១ ដែលបានរួមសហការគ្នារវាងក្រុមហ៊ុន អឹមអិល មង្គលរៀលធី និងក្រុមហ៊ុន អ៊ីសធើនហៅស៍ រៀលអ៊ីស្ទេត ដែលបានវិយោគលើលំនៅដ្ឋាន ដែលរួមមាន ប្រភទ ហ្សបហៅស៍ អឹមវីឡា និងអិលវីឡា ជាប្រទេភផ្ទះមូលថ្មីស្រឡាង ដោយផ្តោតចំបងលើ ភាពរឹងមាំ ប្រណិតភាព សោភណ្ឌភាព ផាសុខភាព និងទំនើបស៊ីវិល័យ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានស្នើឲ្យក្រុមហ៊ុនត្រូវផ្តល់សេវាកម្មដល់អតិថិជនប្រកបដោយការទទួលខុសត្រូវ ធានាសោភ័ណភាព គុណភាព និងប្រណិតភាព និងត្រូវ គោរពទៅតាមលិខិតបទដ្ឋាននានា ដូចជា ៖ ច្បាប់សំណង់ និងច្បាប់វិនិយោគរបស់ កម្ពុជា និងមានកាតព្វកិច្ចបង់ពន្ធដាឲ្យបានត្រឹមត្រូវ។
ខណៈនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវប្រជាពលរដ្ននៅគ្រប់ទីកន្លែង គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិត្រូវចូលរួមគ្រប់ រូបភាព ក្នុងការគោះជួង ទូងស្គរព្រមៗ គ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើក ការដ្ឋាន គម្រោង ព្រែកជីកហ្វូណន តេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគំនិតផ្តួចផ្តើម របស់គំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕
ដោយ ៖ ថេត វិចិត្រ