ត្រាំ ៖ Kamala! ងាយស្រួលយកឈ្នះ ជាង Biden

អាមេរិក៖ បេក្ខភាពប្រធានាធិបតី និងធ្លាប់ធ្វើប្រធានាធិបតីអាមេរិក បានមួយអាណត្តិ លោក
លោក Trump បាននិយាយថា សម្រាប់បេក្ខភាព Kamala Harris គឺនឹងងាយយកឈ្នះ ជាងបេក្ខភាព Jo Biden។

លោក Trump បានប្រាប់ CNN ថា «លោកស្រី Harris! ខ្ញុំនឹងងាយស្រួល ផ្តួលជាង Joe Biden»។

ក្នុងយុទ្ធនាការចុងក្រោយ លោក Trump បានវាយប្រហារពាក្យសម្តីមកលើ លោក Biden និង Harris នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទៀតផង ដោយលោកនិយាយថា Biden មិនសមក្នុងការបន្តធ្វើជាប្រធានាធិបតី ទៀតទេ។

លោក Biden ទើបបានប្រកាសដកខ្លួន និងគាំទ្រឲ្យលោកស្រី Harris ធ្វើជាបេក្ខភាពជំនួស តំណាងឲ្យបក្សប្រជាធិបតេយ្យ។ ភ្លាមៗ ក្រោយពេល បានភ្លើងខៀវពីលោក Biden លោកស្រី បានប្តេជ្ញាថា នឹងយកបេក្ខភាពនេះឲ្យបាន ហើយផ្តួល លោក Trump។

ទោះមានសង្ឃឹមច្រើន បេក្ខភាពផ្លូវការត្រូវឆ្លងកាត់ការបោះឆ្នោតអំឡុងសន្និបាត របស់បក្សប្រជាធិបតេយ្យ នាខែក្រោយ ជាមុនសិន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner