ក្រុមគ្រូពេទ្យសម្តេចតេជោ ធីតា ចុះពិនិត្យនិងព្យាបាលជំងឺ​ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ធីតា(TYDA)ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធាន​ប្រតិបត្តិគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាតំណាងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចុះពិនិត្យ និងព្យាបាល​ជំងឺច្រើនប្រភេទ ជូនប្រជាពលរដ្ឋ​ជាងបីពាន់នាក់ដោយឥតគិតថ្លៃ នៅក្នុងបរិវេណវិទ្យាល័យ​ព្រះគោ នៃភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងពិធីកាលពីថ្ងៃទី២០ ខែកក្កដា ដោយមានការអញ្ជើញចូល​រួមពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន ,អភិបាលខេត្តស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា ព្រមទាំងថ្នាក់​ដឹកនាំសមាគមTYDA ព្រមមន្រ្តីរាជការ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធយ៉ាងច្រើនកុះករ។

នៅខេត្តស្ទឹងត្រែង ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាល​ជំងឺ ជូនប្រជាពលរដ្ឋជាងបីពាន់នាក់ សរុប ៤. ៤៤៦ ករណី ក្នុងនោះ​រួមមាន ជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺត្រចៀក ច្រមុះ បំពងក ជំងឺភ្នែក រោគស្រ្តី ពិនិត្យអេកូសាស្រ្ត វះកាត់តូច ជំងឺបេះដូង ជំងឺសើរ​ស្បែក ជំងឺឫសដូងបាត ជំងឺសន្លាក់ ពិនិត្យឈាម ថតកាំរស្មីX និងផ្នែករោគកុមារ ។ក្នុងនោះករណី​ជំងឺធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅព្យាបាលបន្តមានចំនួន ១៣ ករណី ។

ឯកឧត្តម ផៃ ប៊ុនឈឿន បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែគិតគូពីសុខទុក្ខ សុខភាព និងការរស់នៅ​របស់​ប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជូនប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូន​ប្រជាពលរដ្ឋដែ​លមានលក្ខណៈ​ធ្ងន់ធ្ងរ មកព្យាបាលនៅរាជ​ធានីភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងក្រុមការងារសមាគម TYDA ។

អភិបាលខេត្តស្ទឹងត្រែងឯកឧត្តម សរ សុពុត្រា ថ្លែងអំណរ​គុណ ចំពោះសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃ របស់សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្តយុវជនសម្តេចតេជោ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធាន-អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ដែលបានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះមកព្យាបាលជំងឺ ជូនប្រជា​ពលរដ្ឋ ដោយឥតគិតថ្លៃ ។សកម្មភាពទាំងនេះ គឺបានជួយកាត់បន្ថយភាពក្រីក្ររបស់​ប្រជាពលរដ្ឋ៕
ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner