កូរ៉េបញ្ជាទិញយន្តហោះ Boeing ៤០គ្រឿង

បរទេស៖ អំឡុងពិព័រណ៍យន្តហោះ នៅចក្រភពអង់គ្លេស កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ Korean Air បានបញ្ជាទិញយន្តហោះ Boeing 787 និង Boeing 777X ចំនួន៤០គ្រឿង ដែលត្រូវបានចាត់ទុកថា ជាការជួយជំរុញដំណើរការ ក្រុមហ៊ុនអាកាសចរណ៍យក្ស របស់សហរដ្ឋអាមេរិក ដែលកំពុងជួបបញ្ហាទំនុកចិត្ត។

លោក Walter Cho នាយកប្រតិបត្តិក្រុមហ៊ុន Korean Air បានប្រាប់អ្នកយកព័ត៌មាន អំឡុងពិធីចុះហត្ថលេខាបញ្ជាទិញថា លោកទំនុកចិត្តទាំងស្រុង លើក្រុមហ៊ុន Boeing។ លោក Cho បាននិយាយទៀតថា យន្តហោះថ្មីទាំងនេះ នឹងលើកកម្ពស់ភាពងាយស្រួលដល់អ្នកដំណើរ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុន Korean Air រំពឹងថា សម្រាប់ការទិញទាំង៤០គ្រឿងនេះ ការចែកចាយលើកដំបូង គ្រោងនឹងធ្វើឡើង នៅឆ្នាំ២០២៨។

នាប៉ុន្មាន ឆ្នាំថ្មីៗនេះ ក្រុមហ៊ុន Boeing បានរងគ្រោះពីការធ្លាក់ចុះផលិតកម្ម ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាព។ ជាក់ស្តែង កាលពីខែមករា បន្ទះតួយន្តហោះបានខ្ទាត ចេញពីយន្តហោះ 737 MAX តម្រូវឲ្យចុះចត ជាបន្ទាន់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner