អតីតនាយកសាលាថៃ បាញ់សម្លាប់មនុស្ស៤នាក់
បាងកក៖ អតីតនាយកសាលាម្នាក់បានបាញ់សម្លាប់អតីតភរិយា ប្តីថ្មីស្រ្តីរងគ្រោះ ម្តាយរបស់គាត ព្រមទាំង មនុស្សម្នាក់ទៀត ក្នុងផ្ទះមួយកន្លែង ស្ថិតនៅស្រុកមឿង ខេត្ត Si Ka Ket កាលពីយប់ថ្ងៃច័ន្ទ។
ខ្មាញ់កាំភ្លើងបានសម្លាប់ខ្លួនឯង ពេលកំពុងរត់គេច ពីការតាមប្រមាញ់របស់ប៉ូលិស ក្នុងខេត្ត Buri Ram ក្បែរនឹងខេត្ត Si Ka Ket។ យោងតាមប៉ូលិសបានឱ្យដឹងថា ខ្មាន់កាំភ្លើង មានឈ្មោះ Pathaphee Meebang អាយុ៤២ឆ្នាំ ជាអតីតនាយកសាលារៀន Phanomrung នៅក្នុងខេត្ត Buri Ram។
អ្នកស្រុកបាននិយាយថា ឃាតកម្មនេះប្រហែលជាបណ្ដាលមកពីការច្រណែន ឬប្រចណ្ឌ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានរៀបការ ជាមួយប្តីថ្មី កាលពី២ខែមុន។
ប៉ុន្តែ សមត្ថកិច្ចកំពុងសាកសួរសាច់ញាតិជនរងគ្រោះ នៅឡើយ។ អតីតប្តី ជាខ្មាន់កាំភ្លើងរូបនេះ ធ្លាប់បានទាមទារកម្មសិទ្ធិលើផ្ទះ ហើយគំរាមសម្លាប់ និងក្រុមគ្រួសារ ទៀតផង ប្រសិនបើ មិនព្រមរើចេញ៕
ប្រភពពី BangkokPost ប្រែសម្រួល៖ សារ៉ាត