បាក់ដីកប់សម្លាប់មនុស្ស ២០០នាក់ នៅអេត្យូពី

បរទេស៖ មនុស្សយ៉ាងតិច ២០០នាក់ បានស្លាប់ ដោយសារតែការបាក់ដី ដ៏សាហាវ នៅតំបន់ Gofa នៃប្រទេសអេត្យូពី ប៉ុន្តែ មន្ត្រីអះអាងថា ចំនួនអ្នកស្លាប់អាចមានច្រើនជាងនេះ ខណៈដែលការស្វែងរកមនុស្សបាត់ខ្លួន នៅតែបន្តធ្វើ។

មន្ត្រីក្នុងតំបន់បាននិយាយ កាលពីថ្ងៃអង្គារថា ការបាក់ដីបានកើតឡើង កាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់ភ្នំមួយ ភាគខាងត្បូង ប្រទេសអេត្យូពី ។

មន្ត្រីឈ្មោះ Habtamu បាននិយាយថា សាកសពបុរស ស្ត្រី ជាច្រើននាក់ ត្រូវបានរកឃើញ។ លោកបានបន្ថែមទៀតថា ការរុករកមនុស្សបាត់ខ្លួនកំពុងបន្ត យ៉ាងសស្រាក់សាស្រាំ ដោយព្រមានថា ចំនួនអ្នកស្លាប់ អាចកើនឡើង ថែមទៀត។

យោងតាមទីភ្នាក់ងារឆ្លើយតបមនុស្សធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា OCHA បានឱ្យដឹងថា រដ្ឋក្នុងតំបន់ខាងត្បូង ប្រទេស នៃប្លុកអាហ្វ្រិកខាងកើត មួយនេះ ត្រូវបានវាយលុក ដោយភ្លៀងធ្លាក់ តាមរដូវខ្លីៗ នៅចន្លោះខែមេសា និងដើមខែឧសភា ដែលបណ្តាលឱ្យមានទឹកជំនន់ និងការផ្លាស់ទីលំនៅរបស់ប្រជាជន ដ៏ធំ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner