ក្រុមអ្នកលេងល្បែង ជល់មាន់តាមអនឡាញ ៤នាក់ ត្រូវនគរបាល ខណ្ឌឬស្សីកែវ ឆ្មក់បង្ក្រាបបាន

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៤នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ ដែលជាអ្នកញៀនល្បែងភ្នាល់មាន់ជល់តាមអនឡាញខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាប និងឃាត់ខ្លួន បាននៅចំណុចផ្លូវលំ ក្រុម៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៤។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យ០៤នាក់ រួមមាន ឈ្មោះ ឌឹក តង អាយុ៥០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ផ្លុវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ទី២. ឈ្មោះ ញឹម ឡាង អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ផ្លុវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្គែតទី១ ខណ្ឌឬស្សីកែវ។ ទី៣. ឈ្មោះ ប្រាក់ មុន្នី អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួល ផ្លុវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្គែតទី១ ខណ្ឌឬស្សីកែវ និង ឈ្មោះ ឈិត កុម្ភៈ អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៤៨៧ ផ្លូវ៣០០ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

សម្ភារៈដកហូតបានរួមមាន ៖ IPAD ០១គ្រឿង (ឧបករណ៍សម្រាប់ភ្នាល់មាន់ជល់អនឡាញ) ។

បច្ចប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner