កូឡុំប៊ីហាមឃាត់ «កីឡាគោជល់» ជាផ្លូវការ

បរទេស៖ ប្រធានាធិបតីនៃប្រទេសកូឡុំប៊ី កាលពីថ្ងៃអង្គារ បានចុះហត្ថលេខា លើច្បាប់ហាមឃាត់កីឡាគោជល់ ឬ ច្បាប់ «No More Olé» ជាផ្លូវការ កាលពីថ្ងៃអង្គារ ពោលគឺបន្ទាប់ពីច្បាប់នេះ ឆ្លងផុតរដ្ឋសភា កាលពីពេលថ្មីៗនេះ។

ច្បាប់បានចូលជាធរមាន ក្រោយពេលមានយុទ្ធនារបស់សកម្មជនការពារសិទ្ធិសត្វ ដែលបានអះអាងជាយូរមកហើយថា កីឡានេះជាអំពើឃោរឃៅ។ ប្រទេសក្នុងតំបន់ ផ្សេងៗទៀត ក៏បានចាប់ផ្ដើមហាមឃាត់កីឡាចាក់គោនេះដែរ ដូចជាប្រេស៊ីល, ឈីលី, អាហ្សង់ទីន, អ៊ុយរូហ្គាយ និងហ្កាតេម៉ាឡា។

ប្រធានាធិបតី Petro សង្ឃឹមថា នឹងលែងមានការជីវិតស្លាប់ នៅទីប្រជុំជន Bogota បន្តទៀត។

មុននឹងច្បាប់នេះចូលជាធរមាន អាជ្ញាធរកូឡុំប៊ីសម្រួលអ្នកដែលធ្លាប់ទទួលបានផលប្រយោជន៍ពីកីឡាប្រភេទនេះ រហូតដល់រាប់ម៉ឺននាក់ ដើម្បីឱ្យពួកគាត់ងាកទៅចាប់យកមុខរបរផ្សេងវិញ។ ប៉ុន្តែ ការហាមប្រាម កីឡាគោ ក្នុងប្រទេសនេះ ជាការបញ្ចប់ឫសគល់វប្បធម៌ ដែលចែងក្នុងរដ្ឋធម្មនុញ្ញប្រទេស ស្ថិតក្នុងតំបន់អាមេរិម មួយនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner