ទ្រព្យសម្បត្តិ ស្រី ស៊ីណា តម្លៃច្រើនលានដុល្លាររឹបអូស ដើម្បីសងជម្ងឺចិត្ត (Video Inside)

ទ្រព្យសម្បត្តិតម្លៃច្រើនលានដុល្លាររបស់អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានបង្កក និងរំពឹងថា ត្រូវយកទៅសងជម្ងឺចិត្តដល់មនុស្សបួននាក់ ដែលបានស្លាប់ និងរបួសក្នុងហេតុការណ៍បាញ់ប្រហារថ្ងៃទី១៧មិថុនា។

ទ្រព្យសម្បត្តិដែលបង្កកតម្លៃច្រើនលានដុល្លារនោះ មានដូចជារថយន្តទំនើប SSAMYONG REXTON និងអចលនទ្រព្យ ៥កន្លែង រួមមានដីនៅស្រុកអង្គស្នួល, ដីនៅឫស្សីកែវ, ដីចំការ នៅព្រែកព្នៅ, ផ្ទះនៅច្បារអំពៅ និងផ្សារមួយកន្លែងនៅឫស្សីកែវ។

គួរបញ្ជាក់ថា ក្នុងហេតុការណ៍បាញ់សម្លាប់នោះ គូដណ្តឹង២នាក់ឈ្មោះលោក ឡុង លីសុង និងកញ្ញា ឃីន កញ្ចនា បានស្លាប់ និងយុវជន២រូប ដែលជាសហការីធ្វើការជាមួយ បានរងរបួស។

ក្រុមមេធាវីបានស្នើឱ្យសាលាដំបូងរាជធានី ចេញដីការឹបអូសទ្រព្យទាំងនោះជាបណ្តោះអាសន្ន ដើម្បីការធានាសំណងផ្នែករដ្ឋប្បវេណី។

ads banner