ធ្លាក់យន្តហោះសមយុទ្ធ នៅអូស្ត្រាលី អ្នកបើកបរលោតចេញ

បរទេស៖ កាលពីថ្ងៃពុធ យន្តហោះមួយគ្រឿងបានធ្លាក់ ក្នុងពេលធ្វើសមយុទ្ធយោធា នាភាគខាងជើង ប្រទេសអូស្ត្រាលី។

ក្រុមអ្នកឆ្លើយតបសង្គ្រោះបន្ទាន់ និងមន្ត្រីការពារជាតិអូស្ត្រាលី បាននិយាយថា អ្នកបើកយន្តហោះបានលោតចេញទាន់ពេលវេលា និងទាំងបង្ខំ ទើបមានសុវត្ថិភាព។ យន្តហោះនេះគឺជាកម្មសិទ្ធិរបស់យោធាបរទេស ដោយបានធ្លាក់ ក្នុងអំឡុងពេលសមយុទ្ធយោធាចម្រុះជាតិសាសន៍ដ៏ធំមួយ ឈ្មោះថា Pitch Black 24 ។

មន្ត្រីអ៊ីតាលីម្នាក់ បាននិយាយថា យន្តហោះនេះត្រូវបានគេជឿថា ជារបស់ប្រទេសអ៊ីតាលី ប៉ុន្តែ មិនមានព័ត៌មានលម្អិតបន្ថែមទៀតទេ។

មន្ត្រីក្រសួងការពារជាតិអូស្ត្រាលីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អ្នកចូលរួមនៅក្នុងសមយុទ្ធ Pitch Black 24 ផ្សេងទៀតមានសុវត្ថិភាពអំឡុងពេលប្រតិបត្តិការហោះហើរ” ។

ប៉ុន្តែ ក្រោយកើតហេតុការណ៍នេះ ការហោះហើរនៅសេសលស់ទាំងប៉ុន្មាន ត្រូវបានលុបចោល។ ជាការកត់សម្គាល់ កងទ័ពអាកាសអ៊ីតាលី បានចូលរួម ក្នុងសមយុទ្ធនេះ ជាលើកដំបូង។ យន្តហោះអ៊ីតាលី ចំនួន២១គ្រឿង បានចូលរួម។ សមយុទ្ធនេះមានទាំងវត្តមានយោធា សហរដ្ឋអាមេរិក ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner