ធ្លាក់យន្តហោះនេប៉ាល់ ស្លាប់មនុស្ស ១៨នាក់ តែអ្នកបើកបរនៅមានជីវិត
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ កាលពីថ្ងៃពុធ យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Saurya Airlines នៅប្រទេសនេប៉ាល់ បានធ្លាក់ស្លាប់មនុស្ស ១៨នាក់ ប៉ុន្តែ អ្នកបើកបរ នៅមានជីវិត ដែលស្ទើរតែមិនគួរឲ្យជឿ។ នេះបើតាមគេហទំព័រ NDTV។
ប្រភពដដែលនេះបន្តថា យន្តហោះបានធ្លាក់ អំឡុងពេលហោះឡើង នៅក្នុងទីក្រុង Kathmandu។
អ្នកនាំពាក្យប៉ូលិសនេប៉ាល់ លោក Karki បានប្រាប់ AFP ថា មានមនុស្ស១៩នាក់ នៅលើយន្តហោះ ហើយថា «អ្នកបើកយន្តហោះ ពិតជាត្រូវបានជួយសង្គ្រោះ និងកំពុងត្រូវបានព្យាបាល។ តែមិនទាន់អាចបញ្ជាក់ពីស្ថានភាពអ្នកផ្សេងទៀតនៅលើយន្តហោះ បានទេ»៕
ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ