កាន់តែដូចជីវិតពិត មនុស្សយន្តជប៉ុនចេះញញឹម

តូក្យូ៖ បន្ទាប់ពីរយៈពេលមិនដល់១ខែ នៃការបង្កើតវិធីសាស្រ្តថ្មី ភ្ជាប់ជាលិកាស្បែក ទៅនឹងមនុស្សយន្ត ដូច មនុស្សពិត ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុន នៅសាកលវិទ្យាល័យតូក្យូ ថ្មីៗនេះ បានឈានដល់កម្រិតថ្មីមួយទៀត នោះគឺជាការធ្វើឲ្យមនុស្សយន្តមានស្បែកដូចស្បែកមនុស្សនេះ ចេះញញឹម ជាលើកដំបូង ដែលជាការបំបែកកំណត់ត្រាថ្មីមួយទៀត។ នេះបើតាមកាសែត JapanTimes។

អ្នកស្រាវជ្រាវបានពង្រីកកោសិកាស្បែក ឱ្យមានរាងដូចមុខមនុស្ស ហើយទាញវា ទៅជាស្នាមញញឹម ពព្រាយ ដោយប្រើឧបករណ៍ភ្ជាប់ ដូចសរសៃចងភ្ជាប់គ្នា។

អ្នកដឹកនាំការស្រាវជ្រាវ លោក Shoji Takeuchi បាននិយាយថា ទោះបីជាវាមើលទៅគួរឱ្យខ្លាចបន្តិចក៏ដោយ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតមនុស្សយន្តមានលក្ខណៈដូចជីវិតមនុស្សពិត កាន់តែខ្លាំង។

លោក Shoji Takeuchi សង្កត់ធ្ងន់ថា អ្នកស្រាវជ្រាវមានបំណងបន្ថែម ធាតុជាច្រើនទៀត ដល់ស្បែកដែលត្រូវបានចិញ្ចឹមតាមរយៈមន្ទីរពិសោធន៍ រួមទាំង ប្រព័ន្ធឈាមរត់ និងសរសៃប្រសាទ ទៀតផង។ ការណ៍នេះ ក៏អាចឆ្ពោះរកការតេស្តសុវត្ថិភាព លើគ្រឿងសំអាង និងថ្នាំស្រូបចូលតាមស្បែក ដែលជួយដល់ឧស្សាហកម្មវះកាត់ កែសម្ផស្ស។

គួរឲ្យដឹងថា មន្ទីរពិសោធន៍របស់ លោកសាស្រ្តាចារ្យ Takeuchi បានបង្កើតមនុស្សយន្តខ្នាតតូច ដែលដើរ ដោយប្រើជាលិកាសាច់ដុំជីវសាស្រ្ត, សាច់ដុះដោយមន្ទីរពិសោធន៍បោះពុម្ព 3D និង ស្បែកកែច្នៃ នានា។ លោកថា ការបង្កើតមនុស្សយន្តប៉ិនប្រសប់ ដូចមនុស្សពិត គឺរឿងមិនគួរឱ្យជឿ និងត្រូវបានលើកទឹកចិត្តពិសេស៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner