បែកហ្ស៊ិកសាកល្បង ស្ថានីយសាកថ្មកប៉ាល់អគ្គិសនី ដំបូងគេលើពិភពលោក

បរទេស៖ គេហទំព័រ Interesting Engineering បានចេញផ្សាយ កាលពីថ្ងៃអង្គារថា ស្ថានីយសាកថ្មនាវាអគ្គិសនី ដំបូងគេ លើពិភពលោក ត្រូវបានដាក់ឲ្យប្រើប្រាស់សាកល្បង នៅក្នុងសមុទ្រភាគខាងជើង របស់ប្រទេសប៊ែលហ្ស៊ិក ចម្ងាយជិត៥០គីឡូម៉ែត្រ ពីដីគោក ដោយស្ថានីយមួយនេះ ដំណើរការដោយកសិដ្ឋានទួប៊ីនខ្យល់។

ប្រព័ន្ធនេះជំរុញសមត្ថភាពថាមពលរហូតដល់ ២មេហ្គាវ៉ាត (MW) ឬ ស្មើនឹង ២ពាន់គីឡូវ៉ាត ជាមួយនឹងសមត្ថភាពសាកថ្មនាវា រហូតដល់ ៨ពាន់គីឡូវ៉ាត។ ស្ថានីយនេះ ត្រូវបានតំឡើង ទួរប៊ីនធំៗ ចំនួន ៥០ នៅលើទំហំផ្ទៃទឹកជិត ២០គីឡូម៉ែត្រ ក្នុងនោះ ២ទួរប៊ីន អាចផ្តល់អគ្គិសនី ដល់លំនៅដ្ឋាន ប្រហែល ១៩ម៉ឺនផ្ទះ ទៀតផង។

ស្ថានីយនេះបង្កើតឡើង ដោយក្រុមហ៊ុនប៊ែលហ្ស៊ិក Parkwind និង ក្រុមហ៊ុនថាមពល និងស្វ័យប្រវត្តិកម្មអង់គ្លេស MJR គោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីនាវា និងពង្រឹងផ្នែកដឹកជញ្ជូន។

បច្ចុប្បន្ននេះ ស្ថានីយ៍សាកថ្មីនាវានេះគ្រោងនឹងដំណើរការជាផ្លូវការជាផ្លូវការ នៅក្នុងត្រីមាសទី១ នៃឆ្នាំក្រោយ៕

ប្រភពពី Interesting Engineering ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner