Biden ៖ ការពារលទ្ធិប្រជាធិបតេយ្យ សំខាន់ជាង «តំណែង»

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ ចេញពីការិយាល័យ Oval នៅថ្ងៃព្រហស្បតិ៍នេះថា លោកបានសម្រេចចិត្តដកខ្លួនចេញពីការបោះឆ្នោតឆ្នាំ២០២៤ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ ហើយបញ្ជាក់ថា កិច្ចការងារនេះ គឺជារឿងសំខាន់ ជាងមុខតំណែង។

អំឡុងសុន្ទរកថាដំបូង តាំងពីចូលបំពេញការងារនៅសេតវិមានឡើងវិញ ក្រោយជាសះស្បើយពីជំងឺកូវីដ១៩ មេដឹកនាំ វ័យ៨១ឆ្នាំ រូបនេះ បានបញ្ជាក់ថា «ខ្ញុំគោរពការិយាល័យនេះ ប៉ុន្តែខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំច្រើនជាង។ វាជាកិត្តិយសនៃជីវិតរបស់ខ្ញុំ ក្នុងការធ្វើជាប្រធានាធិបតី របស់អ្នក។ ប៉ុន្តែ នៅក្នុងការការពារលទ្ធិប្រជាធិបតេយ្យ ជាអ្វីដែលខ្ញុំគិតថា សំខាន់ជាងតំណែងណា ទាំងអស់»។

លោកបន្តថា «ខ្ញុំបានសម្រេចចិត្តថា មធ្យោបាយដ៏ល្អបំផុត ដើម្បីឆ្ពោះទៅមុខ គឺការបញ្ជូនអំណាច ទៅកាន់មនុស្សជំនាន់ថ្មី»។

ជុំវិញការចង់ឲ្យលោកស្រី Kamala ធ្វើជាបេក្ខភាពជំនួស រូបលោក លោក Biden បានសរសើរលោកស្រី អនុប្រធានាធិបតីថា មានមានសមត្ថភាព និង ជាមនុស្សរឹងមាំ។ «លោកស្រីគឺជាដៃគូ ដ៏មិនគួរឲ្យជឿ សម្រាប់ខ្ញុំ និងជាអ្នកដឹកនាំ ប្រទេសរបស់យើង។ ឥឡូវ! ជម្រើសនេះ គឺអាស្រ័យលើអ្នកហើយ ប្រជាជនអាមេរិក»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner