AEON ប្រើ AI តាមដានការញញឹមរបស់បុគ្គលិក ដើម្បីពង្រឹងសេវាកម្ម

បរទេស៖ ជាលើកដំបូង នៅក្នុងឧស្សាហកម្មលក់រាយ ទូទាំងពិភពលោក ក្រុមហ៊ុនជប៉ុន AEON ថ្មីៗនេះ បានសាកល្បងប្រព័ន្ធ AI ឬ បញ្ញាសិប្បនិម្មិត វាស់ស្ទង់ស្នាមញញឹមបុគ្គលិក នៅក្នុងផ្សាទំនើបចំនួន៨ នៅទូទាំងប្រទេសជប៉ុន។

តាមរយៈបច្ចេកវិទ្យានេះ គេបានតាមដានបុគ្គលិកចំនួន ៣៤០០ នាក់ ហើយបានរកឃើញថា ពួកគេញញឹមច្រើនជាងមុន ១.៦ដង ដែលបង្ហាញពីភាពល្អប្រសើរនៃការផ្តល់សេវាកម្មក្នុងផ្សារទំនើប។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។

ប្រភពដដែលឲ្យដឹងថា ប្រព័ន្ធ AI ឈ្មោះ Mr. Smile មានគោលបំណងធ្វើឱ្យបុគ្គលិកញញឹមឲ្យបានច្រើនដើម្បីបង្កើនការពេញចិត្ត ពីសំណាក់អតិថិជន។

ប្រព័ន្ធ AI ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន InstaVR មានការវិភាគលើទឹកមុខ កម្រិតសំឡេង និងសម្លេងនៃការស្វាគមន៍ភ្ញៀវ ជាដើម។

ទោះជាយ៉ាងណាក៏ដោយ មានក្តីបារម្ភថា ប្រព័ន្ធ AI នេះ នឹងបង្កើនការបំពាន ពីសំណាក់អតិថិជន កាន់តែធ្ងន់ធ្ងរ។ យោងតាមសហជីពដ៏ធំបំផុតរបស់ជប៉ុន UA Zensen បានឲ្យដឹងថា បុគ្គលិក ៣ម៉ឺននាក់ នៅក្នុងឧស្សាហកម្ម សេវាកម្ម និងវិស័យផ្សេងទៀត បានរាយការណ៍ ពីការបំពានពីអតិថិជនដែលមានបំណងបង្ករឿងជាដើម។

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner