សិស្សថៃដុតសៀវភៅ ទុកជាការកម្សាន្ត ផ្ទុះការរិះគន់

បាងកក៖ សិស្សថ្នាក់ទី១១ មួយក្រុម នៅសាលារៀនមួយកន្លែង ក្នុងក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ បានដុតសៀវភៅ ទុកជាល្បែងកម្សាន្ត នាំឲ្យមានការការរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម។ នេះបើតាមកាសែតថៃ Bangkok Post នៅថ្ងៃសុក្រនេះ។

ឧបទ្ទវហេតុនេះបានកើតឡើង នៅក្នុងបន្ទប់ ជាន់ទី៧ នៃសាលា Yothinburana ស្ថិតក្នុងតំបន់ Bang Sue នេះបើតាម រូបភាពបង្ហាញនៅលើផ្សព្វផ្សាយសង្គម Instagram របស់សិ្សម្នាក់ ដែលបង្ហាញពីទិដ្ឋភាពសប្បាយរីករាយ។

ខណៈអណ្តាតភ្លើងរាលដាល នាំឱ្យជម្លៀសមនុស្សចេញ ប៉ុន្តែ ភ្លើងត្រូវបានពន្លត់ទាន់ពេល ទើបមិនបង្កគ្រោះថ្នាក់។

រូបភាពទាំងនេះ ត្រូវបានបន្ត ចែករំលែក យ៉ាងទូលំទូលាយ នៅលើវេទិកា X ផ្ទុះការរិះគន់ចំពោះ អាកប្បកិរិយា ដែលបង្ហាញពីភាពប្រុងប្រយ័ត្ន និងការមិនផ្តល់តម្លៃការសិក្សា ជាដើម។

សិស្សរូបនេះ បានទទួលស្គាល់កំហុស និងសុំទោស ដល់អ្នកដែលរងផលប៉ះពាល់។ ប៉ុន្តែ កាសែត Bangkok Post មិនបានបង្ហាញពីទោសទណ្ឌ លើសិស្សទាំងនេះ នៅឡើយទេ៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner