វៀតណាម ដណ្តើមបានទីផ្សារជលផល ចំណេញរាប់ពាន់លានដុល្លារ

ហាណូយ៖ កាសែត VNexpress បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ថា វៀតណាម បានដណ្តើមបានទីផ្សារនាំចេញជលធំ សំខាន់ៗ រួមទាំង សហរដ្ឋអាមេរិក ចិន និងអឺរ៉ុប ដែលធ្វើឲ្យការនាំចេញជលផលវៀតណាម ស្ទុះឡើងខ្លាំង។

៦ខែដំបូង ឆ្នាំ២០២៤ ការនាំចេញជលផលវៀតណាមមានតម្លៃ ៤.៤ពាន់លានដុល្លារ កើនឡើង ៦ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០២៣។ អាមេរិក ចិន អឺរ៉ុប គ្របដណ្តប់ ភាគច្រើន។

បើតាមរបាយការណ៍ចុងក្រោយ របស់សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានឲ្យដឹងថា ជលផលនាំចេញច្រើនបំផុត គឺ បង្គា មានតម្លៃ១.៦ពាន់លានដុល្លារ។ ក្រៅពីនេះ ក៏មានត្រីផេនហ្គា តម្លៃ ជិត១ពាន់លានដុល្លារ និងត្រីធូណា តម្លៃជាង ៤៧០លានដុល្លារ។

ក្រុមហ៊ុននាំចេញបង្គាលំដាប់កំពូល Minh Phu បាននិយាយថា ក្រុមហ៊ុនបានទទួលការបញ្ជាទិញច្រើនជាងឆ្នាំមុន ហើយកំពុងរៀបចំផែនការជំរុញការនាំចេញ ទៅកាន់ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលសេឡង់។

ប៉ុន្តែសមាគមអាហារសមុទ្រ បាននិយាយថា បញ្ហាប្រឈមមួយចំនួននៅតែមាន ដូចជា ការកើនឡើងថ្លៃដឹកជញ្ជូន និងកង្វះខាតវត្ថុធាតុដើម សម្រាប់កែច្នៃ ជាដើម៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner