សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ មេដឹកនាំកំពូលបក្ខកុម្មុយនីស្ត្រវៀតណាម (Video Inside)

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញគោរពវិញ្ញាណក្ខន្ធមេដឹកនាំកំពូលបក្សកុម្មុយនីស្តវៀតណាមលោក ង្វៀង ភូជុង ក្នុងពិធីមួយថ្ងៃទី២៦កក្កដា នាស្ថានទូតវៀតណាម ក្នុងរាជធានីភ្នំពេញ។

អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀង ភូជុង អាយុ ៨០ឆ្នាំ បានទទូលមរណភាពកាលពីថ្ងៃទី១៩កក្កដា ដោយជរាពាធ។

សម្ដេចធិបតី នៅក្នុងសាររំលែកមរណទុក្ខ បានចាត់ទុកលោកអគ្គលេខាធិការ ង្វៀង ភូជុង ជាមេដឹកនាំដ៏សំខាន់មួយរូប ដែលបានលះបង់ពេញមួយជីវិត ក្នុងបុព្វហេតុសុខុមាលភាព និងវិបុលភាព របស់ប្រជាជនវៀតណាម ក៏ដូចជាការពង្រឹកទំនាក់ទំនងប្រកបដោយភាតរភាពដ៏ជ្រាលជ្រៅ រវាងកម្ពុជា និងវៀតណាម។

ads banner