ពលរដ្ឋទីទ័លក្រចំនួន១០គ្រួសាទទួលអំណោយយពីសាខាកាកបាទក្រហមខេត្តកំពង់ចាម
អត្ថបទដោយ៖
លី ពៅ
កំពង់ធំ៖បន្ទាប់ពីទទួលបានដំណឹងពីអជ្ញាធរមូលដ្ឋានថា មានពលរដ្ឋកំពុងខ្វះខាត កាលព្រឹកថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អមដំណើរដោយលោក ប៉ាង ដានី អនុប្រធាន អចិន្រ្តៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយសប្បុរសជនជាច្រើនរូបបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ចែកជូនជនមានពិការភាពដែលខ្វះខាតជីវភាពចំនួន ១០ គ្រួសាររស់នៅភូមិពង្របួនគ្រួសារ និង ភូមិរមូលចំនួនប្រាំមួយគ្រួសារស់នៅក្នុង ឃុំរអាង ស្រុកកំពង់សៀម។
ក្នុងឱកាសនោះលោកជំទាវពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលតែងជួយឧបត្ថម្ភដល់គ្រួសារខ្វះខាតមិនឱ្យអត់អាហារនោះទេ៕
ដោយ៖លីពៅ