Toyota នឹងសាងសង់រោងចក្រផលិតអាគុយឡានអគ្គិសនី Lexus
អត្ថបទដោយ៖
ឈឹម ទីណា
តូក្យូ៖ ក្រុមហ៊ុន Toyota របស់ប្រទេសជប៉ុន មានផែនការសាងសង់រោងចក្រផលិតអាគុយឡានអគ្គិសនីសម្រាប់រថយន្ត ម៉ូដែល Lexus។ រោងចក្រនេះនឹងមានទីតាំងនៅទីក្រុង Fukuoka នៃកោះ Kyushu។
ចំនួនទឹកប្រាក់វិនិយោគ និងកាលបរិច្ឆេទចាប់ផ្តើមសាងសង់រោងចក្រផលិតអាគុយឡានអគ្គិសនីថ្មីនេះ ក្រុមហ៊ុន Toyota នៅមិនទាន់បញ្ជាក់នៅឡើយនោះទេ។ នេះបើតាមសេចក្តីរាយការណ៍ពីកាសែតជប៉ុន Nikkei។
ក្រុមហ៊ុន Toyota មានផែនការបង្ហាញឡានអគ្គិសនី ដែលដំណើការដោយថាមពលអាគុយទំនើប និងត្រូវបានបង្កើតឡើងដោយរោងចក្រផលិតអាគុយឡានអគ្គីសនីរបស់ខ្លួនផ្ទាល់ចាប់ពីឆ្នាំ ២០២៦ទៅ។
ក្រុមហ៊ុន Toyota ក៏បានកំណត់គោលដៅលក់ឡានអគ្គិសនីចំនួន ៣.៥លានគ្រឿងនៅឆ្នាំ២០៣០។
ក្រុមហ៊ុនជប៉ុនមួយនេះមានបំណងប្រែក្លាយកោះ Kyushu ទៅជាមជ្ឈមណ្ឌលកណ្តាល សម្រាប់ការផលិតអាគុយរបស់ Toyota និងជាមូលដ្ឋាននាំចេញសម្រាប់ទីផ្សារអាស៊ី៕
ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។